ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម West Ham រកបាន​ពិន្ទុ​ជា​លើកដំបូង ​ក្រោម​ការដឹកនាំ​របស់លោក David Moyes

ក្រុម West Ham រក​បាន​ពិន្ទុ​​​លើកដំបូង​របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​លោក David Moyes ពេលដែល​ការ​តែ​តបាល់​បញ្ចូល​ទី​របស់​កីឡាករ បាន​ជួយ​ឲ្យ​ពួកគេ​ទាត់​ស្មើ​១-១​ជាមួយ​ក្រុម Leicester។

អ្វីៗ​ហាក់ដូចជា​អស់សង្ឃឹម​ខ្លាំងណាស់​សម្រាប់​អ្នកចាត់ការ​ថ្មី Moyes និង​ក្រុម West Ham ពេលដែល​កីឡាករ Marc Albrighton ធ្វើ​ឲ្យ​ក្រុម Leicester នាំមុខ​មុន ក្រោយ​លេង​បានតែ​៨​នាទី​ប៉ុណ្ណោះ​។​
​ប៉ុន្តែ​កីឡាករ Kouyate រកបាន​១​គ្រាប់​វិញ​មុនពេល​បញ្ចប់​ការប្រកួត​តង់​ទី​១ ដើម្បី​លើកទឹកចិត្ត​មិត្ត​រួម​ក្រុម​វិញ បន្ទាប់ពី​ការចាប់ផ្តើម​រដូវ​កាល​ដ៏​រង្គោះរង្គើ​របស់​ពួកគេ​រួចមក​នោះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ១​ពិន្ទុ​មិនទាន់​គ្រប់គ្រាន់​ឡើយ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម West Ham​ឡើង​ផុតពី​តំបន់​គ្រោះថ្នាក់​នៅ​ក្របខណ្ឌ Premier Leaugue ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​ទម្រង់​លេង​ល្អប្រសើរ​ជាង​មុន​ធ្វើ​ឲ្យ​ពួកគេ​មានសង្ឃឹម​ខ្លះៗ​វិញ​ដែរ​។​

វា​ក៏បាន​បញ្ឈប់​ភាព​តានតឹង​កើនឡើង​នៅ​ជុំវិញ​ក្លិប​ផងដែរ ក្រោយ​ក្រុម​អ្នកគាំទ្រ​ភ្ញៀវ ចោល​ក្រសែភ្នែក​ខ្លាំង​មកលើ​គណៈ​ក្រុមប្រឹក្សាភិបាល និង​ក្រុម​កីឡាករ អំឡុង​បរាជ័យ​កាលពី​ចុង​សប្តាហ៍​មុន​ជាមួយ​ក្រុម Watford​។​

លោក Moyes​បាន​ចាត់​ទុក​ការ​រកបាន​១​ពិន្ទុ​នេះ ថា​ជាការ​ចាប់ផ្តើម និង​បាន​និយាយ​ពី​ក្រុម​អ្នកគាំទ្រ West Ham​ថា ពួកគេ​ត្រឹមត្រូវ​ដែល​ឈរ​ខាង​ក្រុម​កីឡាករ ហើយ​ក្រុម​កីឡាករ បាន​តបស្នង​ដល់​ពួកគេ​វិញ​បែបនេះ​។​

លោក​បន្តថា ក្រុម​អ្នកគាំទ្រ ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ក្រោយពី​មានរឿង​អវិជ្ជមាន​ជាច្រើន​កើតឡើង​ចំពោះ​ពួកយើង​៕

Soccer Football – Premier League – Watford vs West Ham United – Vicarage Road, Watford, Britain – November 19, 2017 West Ham United manager David Moyes with Andy Carroll.REUTERS/Eddie Keogh



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684