ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Barshim និង​កីឡាការិនី​Thiam​ ឈ្នះ​រង្វាន់​អត្តពលិក​ឆ្នើម​ប្រចាំឆ្នាំ​របស់ IAAF

កីឡាករ​លោត​កម្ពស់ Mutaz Essa Barshim របស់​ប្រទេស​កាតា និង​ជើងឯក​កីឡា​ចម្រុះ​វិញ្ញាសា​របស់​បែលហ្ស៊ិក កីឡាការិនី Nafissatou Thiam ត្រូវបាន​គេ​តែងតាំង​ជា​អត្ត​ព​លិ​ក និង​អត្ត​ព​លិ​ក​នារី​ឆ្នើម​ប្រចាំឆ្នាំ​របស់​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​អន្តរជាតិ​( IAAF ) កាលពី​ថ្ងៃ​សុក្រ​។​

ជើងឯក​ពិភពលោក Barshim បាន​បន្តវេន​ពី​វី​រ​បុរស​រត់ប្រណាំង​ចូលនិវត្តន៍​របស់​ប្រទេស​ចា​ម៉ៃ​កា លោក Usain Bolt ។ លោក​ដណ្តើម​កេរ្តិ៍ឈ្មោះ​នេះ ពី​កីឡាករ​រត់​ចម្ងាយ​អង់គ្លេស Mo Farah និង​ជើង​ជើងឯក​រត់​ចម្ងាយ​៤០០​ម៉ែត្រ​របស់​អាហ្វ្រិក​ខាងត្បូង កីឡាករ Wayde Van Niekerk ។​

ដោយឡែក កីឡាការិនី Thiam ដែល​បានឈ្នះ​មេដាយមាស​នៅ​ការប្រកួត​ចម្រុះ​វិញ្ញាសា​នៅ​ព្រឹ​ត្តិការណ៍​កីឡា​អូឡាំពិក និង​ពិភពលោក​នៅ​ទីក្រុង​ឡុង​ដ៍​នោះ បាន​ផ្តួល​គូប្រជែង​ដែលជា​ជើងឯក​រត់​ចម្ងាយ​១០​គ​.​ម​មកពី​ប្រទេស​អេ​ត្យូ​ពី គឺ​កីឡាការិនី Almaz Ayana និង​ជើងឯក​ហក់​រំលង​របា​រ​បស់​ក្រិ​ក គឺ​កីឡាការិនី Ekaterini Stefanidi ។​

ក្រុម​អត្ត​ព​លិ​ក​ដែល​ឈ្នះ​រង្វាន់​ឆ្នើម​មួយ​នេះ ត្រូវបាន​បោះឆ្នោត​ដោយ​សមាជិក​ក្រុមប្រឹក្សា IAAF ក្រុម​អ្នកគាំទ្រ​និង​ក្រុម​អត្ត​ព​លិ​ក​រួម​អាជីព​។​

ពិធី​ប្រគល់​រង្វាន់​នេះដែរ រៀបចំឡើង​នៅក្នុង​ទីក្រុង Monaco ដោយ​កីឡាករ Bolt ជា​អ្នកផ្តល់​រង្វាន់​មួយ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684