ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Lewis Hamilton បើក​បាន​លឿន​បំផុត​អំឡុងពេល​ហ្វឹកហាត់​នៅ​ទីក្រុង Abu Dhabi

​ជើងឯក​ប្រណាំង​រថយន្ត Formula One​ពិភពលោក​៤​ជំនាន់ កីឡាករ Lewis Hamilton បានធ្វើ​ឲ្យ​ក្រុម Mercedes ឈរ​នៅ​កំពូល​គេ​កាលពី​ថ្ងៃ​សុក្រ​នៅ​ការហ្វឹកហាត់​ចុងក្រោយ​ប្រចាំ​រដូវ​កាល​នៅ​ទីក្រុង Abu Dhabi​របស់​អារ៉ាប់​រួម ដោយ​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari​តាម​ពីក្រោយ​យ៉ាង​ប្រកិត​ជាងគេ​បង្អស់​។​

កីឡាករ Hamilton សញ្ជាតិ​អង់គ្លេស ដែល​កំពុង​តាម​ប្រ​មាញ់​ជ័យជំនះ​ជា​លើក​ទី​១០​ប្រចាំឆ្នាំ​របស់លោក​ ក្រោយ​ក្លាយជា​ជើងឯក​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ខែ​មុន​នោះ ធ្វើបាន​១​នាទី និង​៣៧.៨៧៧​វិនាទី​នៅលើ​វង់​ប្រណាំង Yas Marina ។ ចំណែកឯ កីឡាករ Vettel​វិញ ធ្វើបាន​១​នាទី និង​៣៩.០០៦​វិនាទី ។​

កីឡាករ Vettel បាន​និយាយថា វា​ជា​ពេលវេលា​យ៉ាង​ប្រកៀក​ប្រកិត​បំផុត ហើយ​លោក​គិតថា ថ្ងៃស្អែក​លោក​នឹងធ្វើ​បានល្អ​ជាង​នេះ​។​

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ម្នាក់នេះ ដែល​គ្រោង​នឹង​ក្លាយជា​កីឡាករ​លើកដំបូង​គេ​មិនមែន​របស់​ក្រុម Mercedes ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​បញ្ចប់​ក្នុង​តំណែង​កីឡាករ​កំពូល​ទាំង​២ បាន​នាំមុខ​កីឡាករ Valtteri Bottas ២២​ពិន្ទុ​មុនពេល​ឈានដល់​ជុំ​ផ្តាច់ព្រ័ត្រ​នេះ​។​

ទាំង​កីឡាករ Hamilton និង​កីឡាករ Vettel, ធ្លាប់​ឈ្នះ​៣​លើក​ដូចគ្នា​នៅ Abu Dhabi បើទោះបីជា​ក្រុម​Ferrari មិន​ធ្លាប់​ដែល​សម្រេច​ជោគជ័យ​ម្តងណា​ក៏ដោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684