ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Lionel Messi​បង្ហាញ​ពី​អារម្មណ៍​រំភើប​ចំពោះ​ការ​ឈ្នះ​រង្វាន់​ស្បែកជើង​មាស​

អឺរ៉ុប​ជា​លើក​ទី​៤​កីឡាករ Lionel Messi បាន​និយាយ​យ៉ាង​ទ​ទូច​ថា លោក​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ក្រោយ​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស​អឺរ៉ុប Golden Shoe ជា​លើក​ទី​៤​កាលពី​ថ្ងៃ​សុក្រ​។​

កីឡាករ​អា​ហ្ស​ង់​ទីន​វ័យ​៣០​ឆ្នាំ​ម្នាក់នេះ បានឈ្នះ​រង្វាន់​មួយ​នេះ​សម្រាប់​តំណែង​កំពូល​អ្នករក​គ្រាប់​បាល់​នៅ​បណ្តា​​ក្របខណ្ឌ League​ឈានមុខ​គេ​របស់​អឺរ៉ុប ក្រោយ​គាត់​រកបាន​៣៧​គ្រាប់​ឲ្យ​ក្រុម Barcelona​។​

ម្ចាស់​ពានរង្វាន់​បាល់​មាស Ballon d’Or ៥​ជំនាន់​ម្នាក់នេះ បាន​និយាយ​ក្រោយ​ទទួលបាន​រង្វាន់ Golden Shoe នៅក្នុង​ទីក្រុង Barcelona​ថា លោក​ធ្លាប់បាន​និយាយ​រួច ហើយ​ថា លោក​មិន​ចង់​ចាត់ទុក​ខ្លួនឯង​ជា​ខ្សែប្រយុទ្ធ​នោះទេ ប៉ុន្តែ​លោក​ពិតជា​សំណាង​ណាស់​ដែល​តែងតែ​រកបាន​គ្រាប់​បាល់ ហើយ​ឈ្នះ​រង្វាន់​ផ្ទាល់ខ្លួន​មួយ​នេះ​។​

លោក​បន្តថា នៅពេលដែល​លោក​មានការ​រីកចម្រើន​នៅលើ​ទីលាន​ប្រកួត លោក​គិតថា លោក​ក៏បាន​សម្រេច​ជោគជ័យ​ផងដែរ​នៅលើ​ទីលាន​ប្រកួត​។​

សូមបញ្ជាក់ថា កីឡាករ Messi​បានឈ្នះ​ពានរង្វាន់​មួយ​នេះ នាំមុខ​កីឡាករ Bas Dost ដែល​រកបាន​៣៤​គ្រាប់​ឲ្យ​ក្រុម Sporting Lisbon និង​កីឡាករ Pierre-Emerick Aubameyang ដែល​រកបាន​៣១​គ្រាប់​ឲ្យ​ក្រុម Borussia Dortmund។​

Messi ដែល​ធ្លាប់​ឈ្នះ​រង្វាន់​មួយ​នេះ​កាលពី​ឆ្នាំ​២០១០, ២០១២ និង​២០១៣​នោះ រក​បាន​ស្បែកជើង​មាស​ស្មើនឹង​កីឡាករ Cristiano Ronaldo ដែល​ធ្លាប់​ឈ្នះ​៤​លើក​ដូចគ្នា កាលពី ឆ្នាំ​២០០៨, ២០១១,២០១៤ និង​ឆ្នាំ​២០១៥​។​

កីឡាករ Messi​បាន​បន្តវេន​ពី​មិត្ត​រួម​ក្រុម Barcelona​របស់គាត់​គឺ​កីឡាករ Luis Suarez គឺជា​អ្នកឈ្នះ​សម្រាប់​ឆ្នាំ​២០១៦ និង​ជា​អ្នក​ប្រគល់​រង្វាន់​មួយ​នេះ ជូន​គាត់​កាលពី​ថ្ងៃ​សុក្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684