ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋជាង១០០​គ្រូ​សារ​ ផ្ទុះ​ការតវ៉ា​ ជាមួយ​ក្រុមហ៊ុន​ចិន រឿង​ “ស្ពានឈើ​”​ មួយ

ព្រះសីហនុ​ ៖ កម្លាំងសមត្ថកិច្ច​ប៉ូលិស ​ប៉េអិម នឹង សន្តិសុខ​ឯកជនរបស់​ក្រុមហ៊ុន​ចិន តំបន់​សេដ្ឋកិច្ចពិសេស ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ជាច្រើននាក់ ដឹកនាំ​ដោយ​តំណាង​ក្រុមហ៊ុនចិន នៅព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅនេះ បាន​ចុះទៅ​ចំណុចស្ពានឈើឆ្លងព្រែក​មួយកន្លែង ក្នុង​គោលបំណង់ធ្វើការ​រុះរើស្ពាន​នោះ​ចេញ ដោយចោទថា ស្ពានឈើនោះសាងសង់​ឥត​ច្បាប់ លើដីកម្មសិទ្ធិរបស់​ក្រុមហ៊ុន។ ​ប៉ុន្តែជា​លទ្ធផល មិនបាន​សម្រេចនោះទេ ដោយសារតែមានប្រជាពលរដ្ឋ ជាច្រើនបានមក​ធ្វើការ​ប្រឆាំង​តវ៉ា មិនឲ្យ​ធ្វើការ​រុះរើឡើយ​។

​លោក ឡេង ពេជ្រ ជាពលរដ្ឋម្នាក់ ​ក្នុងចំណោមប្រជាពលរដ្ឋជាច្រើន រស់នៅ​តំបន់ភូមិតា​លៈសែនជ័យ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា ស្ពានឈើ​មួយ​នេះ គឺជាស្ពានដែល​កើតឡើង ​ពី​ការរួមចំណែករបស់​ប្រជាពលរដ្ឋ ​ក្នុងភូមិ​ សាងសង់ដើម្បីជា​មធ្យោបាយ ធ្វើដំណើរ​ឆ្លង​ព្រែកទៅមក​ប្រចាំថ្ងៃ ហើយ​ស្ពាន​មួយ​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិតា​លៈ​ទាំងមូល ជាពិសេសកូនចៅ​តូចៗ​ ដើរ​ឆ្លង​កាត់ទៅ​សាលារៀនជាប្រចាំ សរុបសេចក្តី​មក ស្ពានឈើ​មួយ​នេះមិនអាច​រុះរើ​បានទេ។


​តំណាង​ក្រុមហ៊ុនចិន ជុំវិញ​បញ្ហា​នេះ បានធ្វើការ​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ដែល​មកនេះ មិនមានបំណងធ្វើការ​រុះរើស្ពាន​នេះនោះ​ទេ គឺចុះមក​ពិនិត្យ​ជាក់ស្តែង ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវច្បាប់ ពីព្រោះ​ចំណុចដែលប្រជាពលរដ្ឋ ​សាងសង់​ស្ពាន​នេះ​ ជា​ដី​មានកម្ម​សិទ្ធិ​របស់ក្រុមហ៊ុន។ ​ជាមួយគ្នានេះ​ តំណាង​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេសដ​ដែល ​បានធ្វើការ​បញ្ជាក់បន្ថែមទៀតថា  ស្ពាន​នេះអាចនៅ​ដំណើរការបាន​តទៅទៀត លុះត្រាតែបងប្អូន​ប្រជាពលរដ្ឋ ដាក់ពាក្យ​សុំច្បាប់ទៅអាជ្ញាធរដែនដី ឬ​អាជ្ញាធរស្រុក ​អាជ្ញាធរខេត្ត ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន ដើម្បី​ឲ្យប្រាកដថា ស្ពាន​មួយ​នេះ ធ្វើការ​សាងសង់បែបណា និង​កន្លែង​ណាឲ្យ​បានច្បាស់លាស់ ហើយមិនមាន​ផលប៉ះពាល់​ ដល់ដី​កម្មសិទ្ធិ​ឯកជន​របស់​ក្រុមហ៊ុន។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ លោក ហែម សម្បត្តិ អនុប្រធាន​ភូមិតំបន់តា​លៈ ក៏បាន​ធ្វើការ​បញ្ជាក់ផងដែរ​ថា កិច្ចការ​នេះ លោក និង ឲ្យ​ប្រជាពលរដ្ឋ បានដាក់ពាក្យ​ស្នើ​សុំទៅអាជ្ញាធរឃុំ ដើម្បី​រក​ដំណោះស្រាយឲ្យ​បាន​ប្រសើរ ពីព្រោះថាស្ពានមួយ​នេះ វា​មាន​សារៈ​សំខាន់​​ណាស់​ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិតា​លៈ។


​​គួរបញ្ជាក់​ផងដែរ​ថា ដើមឡើយ​ពាក់ព័ន្ធ​ការសាងសង់​ស្ពានឆ្លង​ព្រែក នៅ​តំបន់​តា​លៈ​នេះ ប្រជាពលរដ្ឋបានដាក់​ពាក្យ ​ស្នើសុំ​ទៅអាជ្ញាធរស្រុក និង ក្រុមហ៊ុនចិន ម្តង​រួច​មកហើយ ដើម្បី​ឲ្យជួយធ្វើការ​សាងសង់​ស្ពាន ហើយ​កាលនោះ​ ក្រុមហ៊ុនចិនក៏បាន​ឯកភាព​ ព្រមចំណាយ​ថវិការបស់ក្រុមហ៊ុនផ្ទាល់ ធ្វើការ​សាងសង់​ឲ្យ​ប្រជាពលរដ្ឋផងដែរ​ គឺ​សង់ស្ពាន​ថ្មកម្រិត​ស្តង់ដារ​។ ប៉ុន្តែក្រោយមក ដោយសារតែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល​ចុះទៅ​ធ្វើការ​សិក្សា​ ធ្វើការ​ជំទាស់​នេះ ជំទាស់​នោះ មាន​ច​រិ​តបែប​ រក​ផល​ប្រ​យោ​ជ​ន៍ពី​ក្រុមហ៊ុន​ចិន​ច្រើនពេក ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​សប្បាយចិត្ត ក៏បញ្ឈប់គម្រោងធ្វើ​ស្ពាន តាំងពីពេលនោះ​រហូតមក​តែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114