ព័ត៍មានទាន់​ហេតុការណ៏
Search

ជប៉ុន​កំណត់​យក​ថ្ងៃ​៣០​ខែ​មេសា​ឆ្នាំ​២០១៩​ សម្រាប់​ការដាក់រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ

នាយករដ្ឋមន្ត្រី​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា ព្រះ​ចៅ​អធិរាជ Akihito របស់​ជប៉ុន​នឹង​លាលែង​ពី​តំណែង​នៅ​ថ្ងៃទី​៣០​ ខែមេសា ​ឆ្នាំ​២០១៩​ ដែល​នេះ​ជាការ​ចូលនិវត្តន៍​លើកដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​សតវត្ស​នៅក្នុង​គ្រួសារ​អធិរាជ​ដែល​គេ​ជឿថា​មាន​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក។

លោក Shinzo Abe បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ជួប​ជាមួយ​ព្រះ​ចៅ​អធិរាជ​ថា “​យើង​បាន​សម្រេចចិត្តថា ការអនុវត្ត​ច្បាប់​ពិសេស​មួយ​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​ចៅ​អធិរាជ​ដាក់រាជ្យ​នៅ​ថ្ងៃទី ៣០​ខែមេសា​ឆ្នាំ​២០១៩”​។​

លោក Abe បាន​និយាយថា លោក​មានការ​រំជួលចិត្ត​យ៉ាងខ្លាំង​នៅក្នុង​ការសម្រេចចិត្ត​ដោយ​រលូន​ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ពិសេស​មួយ​របស់​ក្រុមប្រឹក្សា​អធិរាជ​ដើម្បី​សម្រេច​លើ​កាលបរិច្ឆេទ​នោះ​។​

លោក Abe បាន​បន្ថែមថា “​រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធានាថា ប្រជាជន​ជប៉ុន​អាច​អបអរសាទរ​ការដាក់​រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​និង​ការ​ស្នងរាជ្យ​បន្ត​”​។​

បុត្រា​ច្បង​របស់​ព្រះ​ចៅ Akihito គឺ​ឆ្នាំ​ព្រះអង្គម្ចាស់ Naruhito ព្រះជន្ម​៥៧​វស្សា​ត្រូវបាន​គេ​រំពឹងថា​នឹង​ឡើង​គ្រងរាជ្យ​បល្ល័ង្ក​នៅ​ថ្ងៃ​បន្ទាប់​នោះ​។​

ព្រះ​ចៅ Akihito ដែលមាន​ព្រះជន្ម​៨៣​វស្សា​បានធ្វើ​ឲ្យ​ប្រទេស​នេះ​ភ្ញាក់ផ្អើល​ជាខ្លាំង​កាលពី​ឆ្នាំមុន​នៅពេលដែល​ទ្រង់​បានបង្ហាញ​ពី​បំណងប្រាថ្នា​របស់​ទ្រង់​ក្នុង​ការចុះ​ចេញពី​តំណែង​ក្រោយពេល​ជិត​៣០​ឆ្នាំ​ដោយ​លើកឡើង​ពី​បញ្ហា​ព្រះជន្ម​និង​ព្រះរាជសុខភាព​របស់​ទ្រង់​។​

មានការ​ដាក់រាជ្យ​នៅក្នុង​ប្រវត្តិសាស្ត្រ​អធិរាជ​ដ៏​យូរអង្វែង​របស់​ប្រទេស​ជប៉ុន​ប៉ុន្តែ​ចុងក្រោយ​គឺ​កាលពី​ជាង​២០០​ឆ្នាំមុន​។​

ក្រុមគ្រួសារ​អធិរាជ​ជប៉ុន​ត្រូវបាន​គេ​គិតថា​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ជាមួយនឹង​ប្រវត្តិសាស្ត្រ​ទេវ​កថា​ដែល​បាន​ត្រឡប់​ទៅ​កាលពី​ជាង​២,៦០០​ឆ្នាំមុន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114