ព័ត៍មានទាន់​ហេតុការណ៏
Search

សួស វី​ហ្សា ៖ ស្នេហា​រវាង​ខ្ញុំ ​និង​ ថ​មមី ​គឺ​គ្រាន់តែ​ជាការ​សម្តែង​ប៉ុណ្ណោះ

​ភ្នំពេញ ​៖​ បន្ទាប់ពី​មានការ​បែកធ្លាយ​ដំណឹង​ស្នេហា​លួចលាក់​ រវាង​តារា​ចម្រៀង​ស្រី​កញ្ញា សួស វីហ្សា ជាមួយ​តារា​ប្រុស​លោក ថ​មមី កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ​ខណៈដែល​ពួកគេទាំងពី​ឧស្សាហ៍​ថតរូប​កៀកកើយ​ផ្អែមល្ហែមប្រៀប​ដូច​រលក​ញី​ឈ្មោល ​បណ្ដើរ​គ្នា​ចូលរួមកម្មវិធី​តូចធំ​យ៉ាង​ត្រសង​នោះ​ ពេលនេះ​ការពិត​ត្រូវបាន​បញ្ជាក់​ច្បាស់​ចេញពី​មាត់​របស់​កញ្ញា សួស វី​ហ្សា ហើយ​។

ដើម្បី​ស្រាយ​មន្ទិល​របស់​មហាជន ​តារា​ស្រី​កញ្ញា សួស វី​ហ្សា បាន​ចេញមុខ​បញ្ជាក់​ពី​ការពិត​ថា ទំនាក់ទំនង​រវាង​នាង​ជាមួយ​តារា​ប្រុស​លោក ថ​មមី កន្លងមក​គឺ​គ្រាន់តែ​ជាការ​សម្តែង​បន្លំ​ភ្នែក​ទស្សនិកជន​តែប៉ុណ្ណោះ ​ពោល គឺ​ពួកគេ​រាប់អាន​គ្នា​ត្រឹមតែ​បងប្អូន​រួម​អាជីព​សិល្បៈ​ដូច​តារាប្រុស​-​ស្រី​ឯទៀត​អញ្ចឹង​។

កញ្ញា សួស វី​ហ្សា បាន​និយាយទៀតថា ចង់​ប្រាប់​រឿង​មួយ​ដល់​អ្នកគាំទ្រ​ និង​ស្រលាញ់​ចូលចិត្ត​ខ្ញុំទាំងអស់​ឱ្យបាន​ដឹង ព្រោះ​រឿង​នោះ​ខ្ញុំ​លាក់​ជាសម្ងាត់​យូរហើយ​។​ ខ្ញុំ​សូម​ជម្រាប​ដល់​បណ្តាអ្នកគាំទ្រ​ខ្ញុំ​ទាំងអស់ និង បងៗ​សារព័ត៌មាន​ថា ខ្ញុំ សួស វី​ហ្សា និង ប្អូនប្រុស ថ​មមី គ្មានទំនាក់ទំនង​ស្នេហា​ពិតប្រាកដ​អី​ទេ ​គ្រប់យ៉ាង​ពួក​ខ្ញុំ​គ្រាន់តែ​សម្តែង​ប៉ុណ្ណោះ។

តារាចម្រៀង សួស វី​ហ្សា បាន​បន្តថា ពួកយើង​ស្រលាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ថ​មមី អាយុប្អូន​ខ្ញុំ​ដល់​ទៅបី​ឆ្នាំ ហើយ​ខ្ញុំ​ស្រលាញ់​គាត់​ដូច​ប្អូន​ខ្ញុំ​បង្កើត អត់​ចង់​ថែមថយ​អី​ទៀត​ទេ សូមបកស្រាយ​ខ្លីៗ​វា​ជា​ការពិត​ងាយ​យល់ ហើយ​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា នឹង​អស់​ចម្ងល់​ទៀត​ទៅ។

​តារាចម្រៀង​សំនៀង​ស្រាល​កញ្ញា សួស វី​ហ្សា បាន​បន្ថែមថា ណាមួយ​ការចេញមុខ​សារភាព​បែបនេះ​ គឺ​ដោយសារ​ពួក​ខ្ញុំ​ក៏​ចង់បាន​ស្នេហា​មែនទែន​ដូច​គេ​ដូច​ឯង​ដែរ​ ព្រោះ​អាយុ​ច្រើនហើយ បើ​រវល់​តែ​សម្តែង​ជាមួយគ្នា​អញ្ចឹង​ទៀត​កាលណា​មាន​គូ​​មែនទែន​នឹង​គេ​? ២០១៨​ ហើយមិន​ចង់ single ទៀត​ទេ ​សុំទោស​ដល់ ALL MY FANS ផង​ណា​ដែល​ធ្វើ​ឲ្យ​ឆ្ងល់​មួយរយៈ​… ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684