ព័ត៍មានទាន់​ហេតុការណ៏
Search

ឯកអគ្គរដ្ឋទូត​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ប្រចាំ UN និយាយថា គាត់​លាលែង​ពី​តំណែង​តាម​សំណើ​របស់​លោក Maduro

លោក Rafael Ramirez ឯកអគ្គរដ្ឋទូត​រប​ស់​ក្រុង Caracas ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​នៅក្នុង​លិខិត​មួយ​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ថា លោក​បាន​លាលែង​ពី​តំណែង​តាម​សំណើ​របស់​លោក​ប្រធានាធិបតី Nicolas Maduro ខណៈ​ជម្លោះ​រវាង​អ្នក​ទាំងពីរ​កាន់តែ​អាក្រក់​ឡើង​។​

លោក Ramirez ធ្លាប់​ត្រូវបាន​គេ​មើលឃើញថា ​ជា​គោលដៅ​នៃ​ការជំរុញ​ដ៏​ខ្លាំងក្លា​របស់លោក Maduro ដើម្បី​ពង្រឹង​អំណាច​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំក្រោយ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​រងគ្រោះ​ដោយ​វិបត្តិ​មួយ​នេះ​។​

លោក Ramirez បាន​សរសេរ​ក្នុង​លិខិត​លាលែង​ពី​តំណែង​បង្ហោះ​លើ Twitter ថា “​ខ្ញុំ​បាន​លាលែង​ពី​តំណែង​របស់ខ្ញុំ​ជា​ឯកអគ្គរដ្ឋទូត​តាម​សំណើ​របស់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​មួយ​នេះ​។ ខ្ញុំ​ត្រូវបាន​ដក​ចេញពី​តំណែង​ដោយសារតែ​ទស្សនៈ​របស់ខ្ញុំ​ហើយ​ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ ខ្ញុំ​នឹង​នៅតែ​ស្មោះត្រង់​ចំពោះ​លោក​ឧត្ដមសេនីយ៍ Chavez”​។​

លិខិត​នោះ​ដែល​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស Jorge Arreaza បាន​បង្ហាញថា លោក​រំពឹងថា​នឹងមាន​ការផ្លាស់ប្តូរ​នេះ​។​

លោក​បានសរសេរថា “​ការសម្រេចចិត្ត​នេះ​គឺ​ស្របតាម​កិច្ចព្រមព្រៀង​ដែល​បាន​ឈានដល់​ក្នុងការ​សន្ទនា​របស់​យើង​នៅពេលដែល​យើង​ទទួលបាន​ការណែនាំ​ពី​ប្រធានាធិបតី​”​។​

អតីតរដ្ឋមន្ត្រី​ការបរទេស​លោក Samuel Moncada នឹងត្រូវ​ជំនួស​តំណែង​លោក Ramirez ដែល​ធ្លាប់ជា​ប្រមុខ​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា PDVSA អស់​រយៈពេល​មួយ​ទសវត្សរ៍​ចាប់ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៤​។​

អ្នក​ស្មោះត្រង់​នឹង​លោក Ramirez រួមមាន Eulogio Del Pino និង Nelson Martinez នាពេល​ថ្មីៗ​នេះ​ត្រូវបាន​ចាប់ខ្លួន​និង​ដក​ចេញពី​តំណែង​សំខាន់ៗ​ដែល​អ្នកវិភាគ​ចាត់ទុកថា​ជាការ​បោសសម្អាត​ជា​បន្ត​។​

ពួកគេ​គឺជា​មន្ត្រីជាន់ខ្ពស់​បំផុត​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​សកម្មភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ក្រុម​ហុន PDVSA ដែល​ទទួលខុសត្រូវ​ប្រាក់ចំណូល​ស្ទើរតែ​ទាំងអស់​របស់​ប្រទេស​នេះ​។​
​ដោយ​មិន​និយាយ​សំដៅទៅ​លោក Ramirez, លោក Maduro បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា “​នរណាម្នាក់​ដែល​ក្លាយទៅជា​អ្នក​ពុករលួយ​គឺជា​ជន​ក្បត់​”៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684