ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​ស្វា​ថតរូប​ស៊ែ​ល​ហ្វី​របស់​ឥណ្ឌូនេស៊ី ​ត្រូវបាន​ដាក់ឈ្មោះថា ‘​បុគ្គល​ប្រចាំឆ្នាំ​’

សត្វ​ស្វា​ឥណ្ឌូនេស៊ី​ដែល​ល្បីឈ្មោះ ​បន្ទាប់ពី​វា​ថតរូប​ខ្លួនឯង (Selfie) និង​បាន​បង្ក​ឲ្យ​មានរឿង​អាស្រូវ​នៃ​ករណី​សិទ្ធិ​លួច​ថតចម្លង​របស់​សហ​រដ្ឋ​អាមេរិក​ ត្រូវបាន​គេ​ដាក់ឈ្មោះថា “​បុគ្គល​ប្រចាំឆ្នាំ​” កាលពី​ថ្ងៃ​ពុធ​ ដោយ​ក្រុម​សិទ្ធិ​សត្វ​ដែល​បាន​រកឃើញ​មូលហេតុ​របស់​សត្វ​ស្វា​មួយ​ក្បាល​នេះ។

យុទ្ធនាការ​ប្រជាជន​សម្រាប់​ការព្យាបាល​សីលធម៌​សត្វ (PETA) បាន​និយាយថា វា​ជាការ​គោរព​ចំពោះ​សត្វ​ស្វា Naruto ដែលជា​សត្វ​ស្វា​ខ្មៅ​ជាមួយនឹង​ស្នាមញញឹម​ដែល​មើលទៅ​គួរ​ឲ្យ​អស់សំណើច ដើម្បី​ទទួលស្គាល់ថា “​គាត់​គឺជា​នរណាម្នាក់ មិនមែនជា​អ្វីមួយ​ផ្សេង​ទេ​” ។​

ក្នុង​ឆ្នាំ ២០១១ សត្វ​ស្វា​នេះ​បាន​ចុច​ប៊ូ​តុង​ថតរូប​ពី​កញ្ចក់​របស់​កាមេរ៉ា​ថតរូប​របស់​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ David Slater នៅ​កោះ Sulawesi។​

រូបថត​នេះ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ PETA បាន​បើក​ដំណើរការ​បណ្តឹង​មួយ​ដែល​បាន​អះអាងថា សត្វ​ស្វា​អាយុ ៦ ឆ្នាំ​មួយ​ក្បាល​នេះ ​គួរតែ​ត្រូវបាន​ប្រកាសថា​ជា​អ្នកនិពន្ធ និង​ជា​ម្ចាស់​រូបថត​មួយ​នេះ។

ស្ថាបនិក​របស់ PETA លោក Ingrid Newkirk បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា “​ការថតរូប​ខ្លួនឯង (Selfie) ជា​ប្រវត្តិសាស្ត្រ​របស់​សត្វ​ស្វា Naruto បាន​ជំទាស់​ទៅនឹង​គំនិត​ដែលថា​តើ​វា​គឺជា​មនុស្ស ឬក៏​មិនមែន និង​បណ្តាល​ឲ្យ​មាន​បណ្តឹង​ជា​លើកដំបូង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ប្រកាស​ពី​សត្វ​សាមញ្ញ​មួយ​នេះ​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​” ។​

តុលាការ​បានដាក់​ចេញ​នូវ​ការពិភាក្សា​អន្តរជាតិ​មួយ​ក្នុងចំណោម​អ្នកជំនាញ​ផ្នែក​ច្បាប់​អំពី​បុគ្គលភាព​សម្រាប់​សត្វ និង​ថា​តើ​ពួកគេ​អាចជា​ម្ចាស់​កម្មសិទ្ធិ​ដែរឬទេ។​

លោក Slater បាន​រក្សា​ថា​គាត់​ជា​ម្ចាស់​សិទ្ធិ​រូបភាព​នេះ​ចាប់តាំងពី​គាត់​បាន​បង្កើត​ការថត​របស់ខ្លួន​ដោយ​ដំឡើង​ជើង​កាមេរ៉ា និង​ដើរចេញ​រយៈពេល​ពីរ​បី​នាទី​ប៉ុណ្ណោះ​ដើម្បី​រក​ឲ្យ​ឃើញ​ថា សត្វ​ស្វា​បាន​ចាប់យក​កាមេរ៉ា​របស់គាត់ ហើយ​ថត។

អ្នក​ថតរូប​ជនជាតិ​អង់គ្លេស​រូបនេះ​បានឈ្នះ​ការជំនុំជម្រះ​លើកដំបូង​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ប៉ុន្ដែ PETA បន្ទាប់មក​ក៏បាន​ប្តឹង​ឧទ្ធរណ៍​បន្តទៅ​តុលាការ​ជាន់ខ្ពស់​ផងដែរ។

ករណីនេះ​ត្រូវបាន​ដោះស្រាយ​នៅក្នុង​ខែកញ្ញា​មុនពេល​តុលាការ​អាចធ្វើ​សេចក្តីសម្រេច​ដោយ​លោក Slater យល់ព្រម​ផ្តល់​វិភាគទាន ២៥ ភាគរយ​ពី​ការប្រើប្រាស់ ឬ​លក់​រូបថត​សត្វ​ស្វា​ថត​ខ្លួនឯង (Selfie) ដើម្បី​ជួយ​ការពារ​ជម្រក​សត្វ​ស្វា​នៅ​ឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា អាជ្ញាធរ និង​សកម្មជន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​អ្នកភូមិ​នៅ​កោះ Sulawesi ដើម្បី​បញ្ឈប់​ការបំផ្លាញ ឬ​បរិភោគ​សត្វ​ស្វា​ដែល​ជិត​ផុត​ពូជ​ដែលជា​សត្វ​មួយ​ក្នុងចំណោម​សត្វ​ជាច្រើន និង​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​ជនជាតិដើម​ភាគតិច​ក្នុងស្រុក៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684