ព័ត៍មានទាន់​ហេតុការណ៏
Search

គង់ ច័ន្ទ​ស្រីមុំ ប៊ិះ​ជួប​រឿង​ស៊យ​ធំ​ព្រោះតែ​…..!

ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​ និង​ជា​ថៅកែ​ក្មេង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ជា​ការ​កត់សម្គាល់ ​បន្ទាប់​ពី​មង្គលការ​រួច​ នាង​តែ​បាន​បង្ហាញ​ពី​អារម្មណ៍​មាន​សេចក្តី​សុខ​ចំពោះ​ជីវិត​ស្នេហា​ជាមួយ​ស្វាមី​លោក គឹម សីហា ខណៈ​ដែល​ចំណង​ស្នេហ៍​របស់​នាង​បាន​សម​ប្រកប​​​ដូច​បំណង​ប្រាថ្នា ​ព្រោះតែ​ការរស់នៅ​ដោយ​ភាព​យល់​ចិត្តនឹង​ផ្អែមល្ហែម​ជាមួយគ្នា។

គូស្នេហ៍​របស់​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា ទោះបីជា​ស្ថិតនៅក្នុង​កាលៈទេសៈ​បែប​ណាក៏ដោយ ​តែ​ចំណងស្នេហា​របស់​ពួកគេ​ពុំ​ដែលមាន​ភាពប្រែប្រួល​ឡើយ​ពោលគឺ​ស្នេហា​របស់​អ្នក​ទាំងពីរ​ប្រៀប​បាន​នឹង​សត្វ​ស្រមោច​ និង​ស្ករ​អញ្ចឹង​ដែរ។ មិនតែប៉ុណ្ណោះ​ក្រោយពេល​អាពាហ៍ពិពាហ៍​ទើបតែ​បញ្ចប់​ទៅ​មិនបាន​ប៉ុន្មាន​ផង​ ក៏​ធ្លាយ​ដំណឹង​ល្អ​គឺ​ផ្តល់​កំណើត​កូន​ក្នុង​ផ្ទៃ​ដែល​នាំ​ឲ្យ​ស្វាមី​-​ភរិយា​របស់​ពួកគេ​ត្រេកអរ​រហូត​ញញឹម​បិទមាត់​មិន​ជិត​ទៀតផង​។​

យ៉ាងណាមិញ ​ថ្វីត្បិតតែ​មានការ​ថ្នាក់ថ្នម ​និង​យកចិត្តទុកដាក់​ចំពោះ​ការ​ថែរក្សា​ផ្ទៃពោះ​រវាង​នាង​និង​ស្វាមី​ក្រោយ​ទទួល​បាន​ដំណឹង​មានកូន​បែបនេះ​ក្តី​ ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​ប៊ិះ​នឹង​កើត​រឿង​ហេតុ​ដ៏​អាក្រក់​មួយ​ស្ទើរ​ធ្វើ​ឲ្យ គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា សោកស្តាយ​អស់​មួយជីវិត​គឺ ស្រីមុំ រអិល​ជើង​ដួល​។​ប៉ុន្តែ​សំណាង​គ្មាន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។​

បើតាម​ការបញ្ជាក់​ពី​សំណាក់​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹងថា យប់មិញ​មេឃ​ភ្លៀង ដើរៗ​រអិល​ជើង ប៊ិះ​ផ្កាប់ផ្ងារ ព្រលឹង​ហោះ​ចេញទៅ​ស៊ី​…​អស់ហើយ ពោះ​ប្រហោង​ធ្លុង ប្តី​ឡើង​ស្លេក​មុខ ប្តី​ថា​លើក​ក្រោយ​មុន​ដើរ ត្រូវ​ចាំ​បង​សិន​ ហើយក៏​ចង់​ប្រាប់ថា គ្មានទេ​លើក​ក្រោយ ទាល់​តែមាន​ប្តី​នៅ​តោង​ពីក្រោយ ចង់​អ្នកណា​ថា​អី​ថា​ទៅ ព្រោះ​មាន​អ្នកខ្លះ ថា​ខ្ញុំ​ជោរ ថ្នម​ជ្រុល សម្ដែង​ធ្វើ​ល្អ តែ​ចង់​ប្រាប់ថា សំខាន់​ធ្វើ​យ៉ាងម៉េច ថែរក្សា​គ្រាប់​ពេជ្រ​មួយ​នេះ​ឲ្យ​មាន​សុវត្ថិភាព ព្រោះ​គាត់​ជា​ជីវិត​របស់​យើង​ទាំងពីរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684