ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ក្រុង​សៀមរាប

សៀមរាប ៖ នៅ​វេលា​ម៉ោង​២៣​និង​៥០​នាទី​ថ្ងៃទី​០៥ ​ខែធ្នូ​ ឆ្នាំ​២០១៧ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ ​បាន​ចុះបង្ក្រាប​ករណី​ចាត់ចែង​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន​នៅ​ចំណុច​ភូមិ​បុស្ស​ក្រឡាញ់​ សង្កាត់​ជ្រាវ ​និង​ភូមិ​ធ្លក​អណ្តូង ​សង្កាត់​ស្លក្រាម ក្រុងខេត្ត​សៀមរាប។

ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​ករណី​គ្រឿងញៀន រួមមាន​៖​ទី​១/:​ឈ្មោះ ខុន គង់​គាង​ភេទ​ប្រុស​អាយុ១៨​ឆ្នាំ មុខរបរ​គ្មាន ​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្ត​សៀម​រាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ទី​២ /:​ឈ្មោះ ឈុន អ៊ី ភេទ​ប្រុស​អាយុ១៧​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង ខេត្ត​សៀម​រាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ទី​៣/:​ឈ្មោះ ឌិន ហាក់​ហៅ​ពេន ​ភេទ​ប្រុស​ អាយុ១៧​ឆ្នាំ មុខរបរ​គ្មាន​ ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្ត​សៀម​រាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទី​៤/:​ឈ្មោះ អ៊ុំ សកល ​ហៅ​គួ​ក​ ភេទប្រុស​ អាយុ១៧​ឆ្នាំ មុខរបរ​គ្មាន​ ទីលំនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង ខេត្ត​សៀម​រាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ៖​ទី​៥/:​ឈ្មោះ អាំង សុខ​ចំរើន​ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង ខេត្ត​សៀ ម​រាប (​ជួញដូរ​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ទី​៦ /:​ឈ្មោះ ទិ​ត្យ ខ​ប ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ មុខរបរ​ជាងសំណង់​ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​៧ /:​ឈ្មោះ ហៀ​ម សារឿន ​ភេទ​ប្រុស​អាយុ២៨​ឆ្នាំ មុខរបរ ភូមិ​ធ្លក​អណ្តូង​សង្កាត់​ស្លក្រាម ក្រុងសៀម​រាប (​រក្សាទុក​និង​ជួញដូរ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ហើយ​ ​សមត្ថកិច្ច​យើង​បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង​រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មឺ​ន ហៅ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់ ស្មើ​នឹង​ទម្ងន់​៤.១​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ចូនទៅ​សាលាដំបូង​នា​រសៀល​ថ្ងៃទី​០៦​ខែធ្នូ​ឆ្នាំ ២០១៧​ចាត់ការ​បន្ត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684