ព័ត៍មានទាន់​ហេតុការណ៏
Search

ទ្រាំ​មិនបាន សុគន្ធ នីសា ចេញមុខ​ទម្លាយ​ការពិត​លើ​ការចំណាយ​ផ្សេងៗ​នៃ​ពិធីមង្គលការ​ខ្លួន

​ភ្នំពេញ ​៖ ​ខណៈ​មានមតិ​ជាច្រើន​បានលើកឡើង​ជា​ហូរហែ​ អំពី​រាល់​ថ្លៃ​ចំណាយ​ផ្សេងៗ​នៃពិធីមង្គលការ​របស់​តារាចម្រៀង​ហង្ស​មាស ​អ្នកនាង សុគន្ធ នីសា ដែល​បានរៀបចំ​ធ្វើឡើងនៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​ភ្នំពេញ​ ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​យ៉ាងកុះករ​នោះ​ថា ​លុយ​ដែល​នាង​ចំណាយ​ គឺមាន​រហូតដល់​រាប់សែន​ដុល្លារ​នោះ​ ពេលនេះ​ការពិតត្រូវបាន សុគន្ធ នីសា បញ្ជាក់​ច្បាស់​ហើយ​។

​ជាការ​ស្រាយ​ចម្ងល់​ខាងលើនេះ ​តារា​ស្រី​រូប​ស្រស់​អ្នកនាង សុគន្ធ នីសា ​បាន​ដាច់ចិត្ត​ចេញមុខទម្លាយ​ការពិត​ថា​ តាមពិត​គឺ​វា​ពុំមែន​ដូចជា​ការលើកឡើង ឬ ​ចុះផ្សាយ​នៅលើបណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ឡើយ ដោយហេតុថា​អាពាហ៍ពិពាហ៍​របស់​នាងមិនបាន​ចំណាយលុយ​ច្រើន​ដល់​ថ្នាក់​ហ្នឹង​ទេ​ ហើយ​រាល់​ការចំណាយ​ទាំងមូល​គឺមាន​លក្ខណៈសន្សំសំចៃ​បំផុត​។

​អ្នកនាង សុគន្ធ នីសា បាន​និយាយ​បែបនេះ​ថា ជម្រាបសួរ​បងប្អូន​ទាំងអស់ ​និង​ បងៗ​សារព័ត៌មាន​។ ខ្ញុំ​អរគុណ​ណាស់​ដែល​បាន​ចុះផ្សាយ​ពី​អាពាហ៍ពិពាហ៍​យើងខ្ញុំ​ អរគុណ​ណាស់​ដែល​ចុះ​លើក​តម្កើង​ខ្ញុំ។​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់ឱ្យ​បងប្អូន​ទាំងអស់​យល់​ច្រ​ទ្បំ​ទេ ​មង្គលការ​របស់ខ្ញុំ​នេះ​គឺ​រៀបចំ​សន្សំសំចៃ​ណាស់ មិន​ចង់​ចំណាយ​លុយកាក់​ច្រើន​ទេ​ ព្រោះ​ក្រុមគ្រួសារ​ខ្ញុំ​ទាំងពីរ​ក៏​មិនមែនជា​អ្នកមាន​ទ្រព្យ​ស្តុក​ស្ដម្ភ​អីដែរ​។

​ជាមួយគ្នានេះ ​តារាចម្រៀង​ស្រី​រូបនេះ​ក៏បាន​បញ្ជាក់បន្ថែម​លើ​ត​ម្លៃ​ចិញ្ចៀន​របស់​នាង​ទៀតថា ​រីឯចិញ្ចៀន​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​វិញ​ក៏​មិន​ថ្លៃ​អ្វី​ណាស់ណា​ទេ ​ហើយ​ចំពោះ​ការចំណាយ​ភាគច្រើនដូចជា ​សំអាងការ ដេ​គ័​រ នំ​ខេ​ក រ៉ូ​ប​កាត់​នំ គឺ​សុទ្ធតែ​បងៗ​ដែល​ពួកគាត់​ស្រ​ទ្បា​ញ់​រាប់អានខ្ញុំ​ពួកគាត់​បាន​ជួយឧបត្ថម្ភ​ដល់​យើងខ្ញុំ​ច្រើន។

​ខ្ញុំ​សូម​ឲ្យ​បងៗ​សារព័ត៌មាន​មេត្តា​កុំ​សរសេរ​អ្វីដែល​ឱ្យលើស​តម្លៃ​ការពិត​អី ព្រោះ​មនុស្ស​ខ្ញុំ​មិនចូលចិត្ត​ចំណាយ​ប្រាក់​ឱ្យ​ខ្ជះខ្ជាយ​ទ្បើ​យ តែ​យ៉ាងណា​ក៏​នៅតែ​អរគុណ​សារព័ត៌មាន​គ្រប់ផ្នែកដែល​លើកតម្កើង​ខ្ញុំ​ ហើយក៏​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែល​ស្រ​ទ្បា​ញ់​ចូលចិត្ត​ខ្ញុំ។​ នេះ​ជាស​ម្តី នីសា លើកឡើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684