ព័ត៍មានទាន់​ហេតុការណ៏
Search

Johnnie Walker ១៨​ឆ្នាំ ប្រកា​សលក់នៅលើ​ទីផ្សារ​កម្ពុជា​ហើយ

​ភ្នំពេញ ​៖ ផលិតផល​ស្រា​ល្បីឈ្មោះ Johnnie Walker១៨​ឆ្នាំ គឺជា​ស្រា​វី​ស្គី​មកពី​ប្រទេស​ស្កុ​តលែ​ន កាលពី​រាត្រី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ​បានប្រកាស​ដាក់លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការហើយ ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម លោកស្រី លីម ឈី​វ​ហួរ អគ្គនាយិកា​ក្រុមហ៊ុន Attwood រួម​នឹង​ធុរជន​ឈានមុខក្នុងស្រុក​ជាច្រើន​ទៀត។

​ក្នុង​ពិធី​សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​នៅ​ភោជនីយដ្ឋាន​ប៉ាស​នោះ លោក តាន សឺ​ឆាយ នាយក​ប្រតិបត្តិក្រុមហ៊ុនបាន​លើ​កឡ​លើកឡើងថា ពេលនេះ​ប្រភេទ​ស្រា​ល្បីឈ្មោះ​នៅ​ប្រទេស​ស្កុ​តលែ​ន គឺ Johnnie Walker ១៨​ឆ្នាំ ចាប់ពីពេលនេះ​តទៅ​បានសម្រេច​ប្រកាស​ដាក់លក់​ជា​ផ្លូវការ​ហើយ នៅលើទីផ្សារ​ប្រទេស​កម្ពុជា ដូចនេះ​អតិថិជន​អាច​ស្វែងរក​ជាវ​បានចាប់ពី​ពិធី​សម្ពោធ​ដាក់ឱ្យដំណើរការ​តទៅ។

​លោក​បន្តថា “​ស្រា Johnnie Walker ១៨​ឆ្នាំ គឺជា​ប្រភេទ​ស្រា​វី​ស្គី​មកពី​ប្រទេស​ស្កុ​តលែ​ន ដែលមានក្លិនក្រអូប​ប្រហើរ និង ​រស​ជា​តិ​ស្រទន់ ហើយ​ផ្សំ​ឡើង​ពី​គ្រាប់​ធញ្ញជាតិ និង ​ស្រូវ​សាលី​វី​ស្គីរហូតដល់​ ១៨​ មុខ​ខុសៗ​គ្នា ដែលមាន​គុណភាព​ខ្ពស់ ហើយ​មាន​អាយុកាល​១៨​ឆ្នាំ​ ហើយ​វា​មានចំណុះ​ ៧៥​ សង់​ទី​លីត្រ​”។

​គួរបញ្ជាក់​ថា ​ស្រា​ដែល​ចាប់ផ្ដើម​ផលិត​កាលពី​ឆ្នាំ ​១៩០៨​ នេះ ត្រូវបាន​លោក សឺ​ឆាយ បានបញ្ជាក់ថា រសជាតិ​របស់​វាមាន​បន្ថែម​ជាមួយនឹង​រសជាតិ ​ខា​រ៉ា​ម៉ែ​ល វ៉ា​នី​ឡា និង​ ជាតិ​ហ្គាសតិចៗ។ ស្រា​នេះនៅតែ​ដណ្ដើម​បាន​ពានរង្វាន់​ដ​ដែល ​ដូចគ្នា​នឹង​ឈ្មោះ Johnnie Walker Platinum Label កាលពីមុន និង​ មាន​រសជាតិ​ឈ្ងុយឆ្ងាញ​បំផុត មិន​ថា​ញ៉ាំសុទ្ធ ឬ ​ដាក់​ទឹកកក​ឡើយ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684