ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ទើរតែ​មិន​ចង់​ជឿ​សោះ! តារា​សម្តែង មី​ស្ទ័​រ ឃ្វី​ន ធ្លាក់ខ្លួន​រកតែ​លុយ​ទិញ​កាហ្វេ​គ្មាន

​ភ្នំពេញ ​៖​ នេះ​គឺជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​មហាជន ​និង​ មជ្ឈដ្ឋាន​អ្នកសិល្បៈ​ធ្លាប់​រួម​អាជីពជាមួយ​តារា​សម្តែង​ប្រុស​ចូលចិត្ត​ធ្វើ​ចរិត​​ដូច​ខ្ទើយ Mr Queen ក្រោយ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ ​ក៏​ស្រាប់តែ​បង្ហាញខ្លួន​ក្នុង​ស្ថានភាព​ដុនដាប​បំផុត​។​ តើ​ភាព​ហ៊ឺហា​របស់​លោក​កាល​គ្រា​មុន​បាត់​ទៅ​ណា​ហើយ?​។

ដំណឹង​នៃ​ការធ្លាក់​ខ្លួន​របស់​តារា​សម្តែង មី​ស្ទ័​រ ឃ្វី​ន​ ខាងលើនេះ​ ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ បន្ទាប់ពី​តារា​ប្រុស​រូប​នេះ​បានបង្ហាញ​វត្ត​មាននៅ​ហាងលក់​ហ្វេ​មួយកន្លែង​ ស្ថិតក្នុង​ភាព​ដុនដាប​ធ្លាក់ខ្លួន​ស្គម​សាច់​ខ្មៅ​ស្ទើរតែ​មើល​មិន​ចង់​ស្គាល់។ ម្យ៉ាង​ទៀត​អ្វីដែល​សឹងតែ​មិន​ជឿ​នោះ ​គឺ​ មី​ស្ទ័​រ ឃ្វី​ន សូម្បីតែ​ប្រាក់​ទិញ​កាហ្វេ​ក៏​គ្មាន​ផង​ ពោល គឺដាច់ចិត្ត​លើក​ដៃ​សុំ​ម្ចាស់​ហាង​ទៀតផង​។

បើតាម​ការបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ម្តាយ​អ្នកនាង ឌួង ហ្សូ​រី​ដា ឈ្មោះ Lim yalin បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​របស់ មី​ស្ទ័​រ ឃ្វី​ន ថា ​ជីវិត​អើយ​ជីវិត ម៉េច​បានជា​ក្មួយ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅជា​បែបនេះ ​មីង​មើល​មិន​ស្គាល់​ឡើយ មុនដំបូង​គាត់​មក​សុំ​កាហ្វេមួយ​កែវ គាត់​អត់លុយ​ខ្ញុំ​ក៏​ឲ្យ​ក្មេង​ឲ្យ​គាត់​ទៅ ក៏ប៉ុន្តែ​ខ្ញុំ​ចេញទៅ​សួរនាំ​ទើប​ដឹងថា​គាត់​គឺជា មី​ស្ទ័​រ ឃ្វី​ន។ ខ្ញុំ​អាសូរ​គាត់​ខ្លាំងណាស់ ​មនុស្ស​ដែល​សង្គម​ទទួលស្គាល់បែរ​ទៅជា​ធ្លាក់ខ្លួន​ក្រោម​សូន្យ​អញ្ចឹង ​ក្មួយ​គួរឲ្យ​អាសូរ​ណាស់​ក្មួយ មីង​មានតែ​លុយ៥០ដុល្លារជូន​ក្មួយ និង​ ទូរស័ព្ទ​មួយ​ យក​របស់ មុទិតា មួយឲ្យ​ក្មួយ​ដើម្បី​គេ​ទាក់ទង​រក​ការងារ​ធ្វើ ក្រែង​បាន​គ្រាន់​ដោះស្រាយ​ជីវភាព​របស់​ក្មួយ​ណា។ នេះជាការ​បញ្ជាក់​ពី​ប្រភព​ខាងលើ​។

ប្រភព​ដដែល​នេះ​បាន​បន្ថែម​ថា ជាតិ​នេះ​ខ្ញុំ​ខំ​ធ្វើ​តែ​បុណ្យ និង​ សុំតែ​មួយ​មុខ​គត់ សុំ​ឲ្យ​ផល​បុណ្យ​ដែល​ខ្ញុំ​បាន​សាង​ទាំង​អស់​វេរ​ទៅ​ជូន​កូនស្រី​ខ្ញុំ​ទាំង​បី​ឲ្យ​ជួប​តែ​សេចក្ដី​សុខ សំណាងល្អ និង​ជួប​តែ​មនុស្ស​ចិត្ត​បុណ្យជា​រៀង​រហូត​ណា​កូន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684