ព័ត៍មានទាន់​ហេតុការណ៏
Search

ACE នឹង​រៀបចំ​កម្មវិធី ACE Open Day ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិស្ស​ និង​ អាណាព្យាបាល​បានស្វែងយល់​ពី​កម្មវិធីសិក្សា​នៅ​សាលា ACE

​ភ្នំពេញ​ ៖​ សាលា ACE នឹង​រៀបចំ​កម្មវិធី ACE Open Day ដែលមាន​រយៈពេល​បី​ថ្ងៃ​ពេញ​ ចាប់ពី​ថ្ងៃទី១០ ដល់ ១២ ខែធ្នូ ឆ្នាំ​២០១៧​ ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស​ និង ​មាតាបិតា​បានស្វែងយល់​អំពី​កម្មវិធីសិក្សា​ និង​ អត្ថប្រយោជន៍​ពិសេស​ផ្សេងៗ​មុននឹង​សម្រេចចិត្ត​ចុះឈ្មោះចូលរៀន​នៅ​សាលា ACE។

​កម្មវិធី​នេះ​មានការ​ទស្សនា​បន្ទប់រៀន និង​ សម្ភារៈ​សិក្សា​នានា ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេសដោយ​ឥតគិតថ្លៃ ចូលរៀន​សាកល្បង​ដោយ​សេរី ឬ ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពីរបៀប​សិក្សា​ភាសា​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស​ក៏​ទទួល​ព័ត៌មាន​អំពីអាហារូបករណ៍ និង ​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗដើម្បីបង្កើនចំណេះ និង ​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​ កម្មវិធី ACE Open Day កាលពី​វគ្គ​សិក្សា​ទី​៤ បានប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ​ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០០ ​នាក់​។

​គួរ​បញ្ជាក់ដែរថា សាលា ACE ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ដែលមាន​កម្មវិធីសិក្សា​ជាច្រើនរួម​មាន​ ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​ ១៥​ឆ្នាំ (Children’s Program & Young Learner’s Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) និង​ ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និស្សិត​មហាវិទ្យាល័យ និង ​អ្នកជំនួញ (Diploma Program) និង ​វគ្គ​ត្រៀមប្រលង​តេស្ត IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។

​បន្ថែម​ពីនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ខ្ពស់​សម្រាប់​ជំនាញភាសា​អង់គ្លេស​របស់​សិស្ស និស្សិត​ខ្មែរ និង​ អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សាលា ACE នឹង​បើក​ដំណើរការ​ទីតាំង​ថ្មី​បន្ថែម​របស់​ខ្លួន​នៅទួលគោក ដោយ​ចាប់ផ្ដើម​ទទួល​សិស្ស​ឲ្យ​ចូលរៀនពី​វគ្គ​សិក្សា​ថ្មី​ក្នុង​ខែមករា ឆ្នាំ ២០១៨ នេះតទៅ​។

​កម្មវិធី ACE Open Day នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់ទីតាំង​ទាំង​បួន​របស់​សាលា ACE នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប​។ ចុះឈ្មោះ​ចូលរួម​តាមរយៈ ៖ http://openday.acecambodia.org/៕​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684