ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​អ្នក​គ្មាន​ផ្ទះ​សម្បែង​នៅ​សហរដ្ឋអាមេរិក​ កើន​ឡើងជា​លើក​ដំបូង​ក្នុង​រយៈពេល​៧​ឆ្នាំ

ចំនួន​ជន​គ្មាន​ផ្ទះ​សម្បែង​នៅ​សហរដ្ឋអាមេរិក​ បាន​កើន​ឡើងជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១០​មក។​

របាយការណ៍​មួយ​ពី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង​បាន​ឲ្យ​ដឹងថា ប្រជាជន​ក្រោម​៥៥៤,០០០​នាក់​គឺ​គ្មាន​ផ្ទះសម្បែង​រស់នៅ។

ទីក្រុង​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នានា​ដូចជា Los Angeles និង New York ជាដើម​គឺ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការកើនឡើង​នេះ​។​

ចំនួន​អ្នក​ដែល​គ្មាន​ផ្ទះសម្បែង​នៅ​ទីក្រុង Los Angeles បាន​កើន​ដល់​៥៥,០០០​នាក់​ដែល​នេះ​ជាការ​កើនឡើង​ជិត​មួយ​ភាគ​បួន​ក្នុង​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​។​

ទីក្រុង​ផ្សេងទៀត​ដែលមាន​ការកើនឡើង​ខ្លាំង​គឺ​រួមមាន Seattle, San Diego និង Sacramento ។​
​ថ្លែង​ទៅកាន់​វិទ្យុ NPR របស់​អាមេរិក​, រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង​លោក Ben Carson បាន​កត់សម្គាល់ថា នៅតាម​ទីក្រុង​នានា​ដូចជា Los Angeles និង New York, ការជួល​គឺ​បាន​កើនឡើង​លឿន​ជាង​ប្រាក់ចំណូល​។​

លោក​បាន​បន្ថែមថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយ​ក្រុម​សហគមន៍​និង​អង្គ​ការមិន​រកប្រាក់​ចំណេញ​និង​សាសនា​ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​បញ្ហា​នេះ​។​

លោក​បាន​និយាយថា “​យើង​គ្រាន់តែ​ត្រូវការ​ធ្វើការ​ផ្លាស់ប្តូ​រប​ន្តិ​ច​បន្តួច​ប៉ុណ្ណោះ​ពី​គំនិត​ដែលថា រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​ការ​ជះ​ប្រាក់​បន្ថែមទៀត​”​។​

លោក Carson និង​ក្រសួង​របស់គាត់​បាន​ខិតខំ​ប្រឹងប្រែង​ជាពិសេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​គ្មាន​ផ្ទះសម្បែង​នៅក្នុង​ចំណោម​អតីតយុទ្ធជន​ប៉ុន្តែ​ចំនួន​ទាំងនោះ​ក៏បាន​កើន​ឡើងជា​លំដាប់​នៅ​ទូទាំងប្រទេស​ផងដែរ​ដែល​បាន​ជំរុញ​ដោយ​ការកើនឡើង​នៅ​ទីក្រុង Los Angeles ។​

ខណៈពេលដែល​ការកើនឡើង​នេះ​គឺជា​លើកទីមួយ​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​នោះ ចំនួន​អ្នក​គ្មាន​ផ្ទះសម្បែង​នៅតែ​ទាប​ជាង​តួរ​លេខ​ឆ្នាំ​២០១០​ប្រមាណ​១៣​ភាគរយ​៕ BBC



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684