ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib ប្រាប់​គណបក្ស​ឲ្យ​ត្រៀម​ប្រយុទ្ធ​ មុន​ការបោះឆ្នោត

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak បានដាក់​គណបក្ស​រប​ស់​លោក​នៅលើ​ផ្លូវ​សង្គ្រាម​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ខណៈដែល​ការបោះឆ្នោត​ជិត​មកដល់​ដោយ​សន្យា​ថា​នឹង “​ប្រយុទ្ធ​រហូតដល់​ទី​ប​ញ្ច​ប់​” បើទោះបីជា​មានរឿង​អាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ដែល​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់លោក​រង្គោះរង្គើ​យ៉ាង​ខ្លាំង​ក៏ដោយ។

មេដឹកនាំ​រូបនេះ​បាន​ប្រាប់​អង្គប្រជុំ​ប្រចាំឆ្នាំ​របស់​គណបក្ស United Malays National Organisation (UMNO) ដែល​គ្រប់គ្រង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​៦​ទសវត្ស​មកហើយ​ថា ប្រទេស​នេះ​កំពុង​ប្រឈមមុខ​នឹង “​ការបោះឆ្នោត​ដ៏​សំខាន់​” មួយ​។​

លោក​បាន​ប្រាប់​គណៈប្រតិភូ​រាប់ពាន់នាក់​ដែល​ស្លៀកពាក់​ពណ៌​ក្រហម​ជា​ពណ៌​នៃ​គណបក្ស​របស់គាត់​នៅក្នុង​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​ថា “​នៅក្នុង​សមរភូមិ​នេះ យើង​ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់ នៅក្នុង​ការបោះឆ្នោត​នេះ យើង​នឹង​ទទួលបាន​ជ័យជំនះ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Najib មិនបាន​ប្រាប់​អំពី​កាលបរិច្ឆេទ​ទេ​នៅក្នុង​សុន្ទរកថា​របស់គាត់​ប៉ុន្តែ​ការរំពឹងទុក​កំពុង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមឆ្នាំ​ក្រោយ​។​

ឱកាស​របស់លោក Najib ក្នុងការ​ឈ្នះ​អាណត្តិ​ទី​៣​ត្រូវបាន​កាត់បន្ថយ​ដោយសារ​ការចោទប្រកាន់​ពី​អំពើពុករលួយ​។ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​លួច​ពី​មូលនិធិ​ទ្រព្យសម្បត្តិ​រដ្ឋ (1MDB) ដែល​គាត់​បាន​បង្កើតឡើង​នៅក្នុង​កិច្ចព្រមព្រៀង​ក្រៅប្រទេស​ដែល​កំពុង​ត្រូវបាន​ស៊ើបអង្កេត​នៅក្នុង​ប្រទេស​មួយចំនួន​។​

ការប្រកួតប្រជែង​បោះឆ្នោត​ក៏មាន​ភាព​តានតឹង​ផងដែរ​ដោយសារតែ​មានការ​បង្ហាញ​ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី Mahathir Mohamad ដែល​បាន​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​២២​ឆ្នាំ​មកហើយ​និង​ជា​តួអង្គ​សំខាន់​នៅក្នុង​សម្ព័ន្ធភាព​គណបក្សប្រឆាំង​ដ៏​សំខាន់​។​

លោក Mahathir អាយុ​៩២​ឆ្នាំ​បាន​ត្រឡប់​ពី​ការចូលនិវត្តន៍​ដើម្បី​ព្យាយាម​បណ្តេញ​រដ្ឋាភិបាល​លើ​រឿងអាស្រូវ 1MDB ដោយ​សហការ​ជាមួយ​អតីត​សត្រូវ​របស់ខ្លួន​គឺ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Anwar Ibrahim ដែល​ជាប់ពន្ធនាគារ​។​

បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ក៏ដោយ អ្នកសង្កេតការណ៍​ភាគច្រើន​ជឿថា លោក Najib និង​ក្រុមចម្រុះ Barisan Nasional នឹង​ទទួលបាន​ជ័យជំនះ​មួយទៀត​នៅក្នុង​ការបោះឆ្នោត​៕ AGENCIES



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684