ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង សោ​ភ័​ណ្ឌ ត្រូវបាន​អ្នកគាំទ្រ​ព្យាករណ៍​ថា នឹង​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៦៩ ​គីឡូក្រាម

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ រឿង សោ​ភ័​ណ្ឌ សិស្ស​គុន​របស់​ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​អ្នកគាំទ្រព្យាករណ៍​ថា នឹង​គ្រង​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​ ៦៩ គីឡូក្រាម នៅលើ​សង្វៀន​ CNC មិន​ខាន ព្រោះ​ការប្រកួត​វគ្គ​ជម្រុះ​៤​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត​ មាន​១២​ពិន្ទុ ឈរលើ​កីឡាករ​ថៃ​ទាំង​៣​នាក់​ដែល​បាន​ឡើងមក​វគ្គ​ពាក់កណ្តាល់​ផ្ដាច់ព្រ័ត្រ​នេះ ។​ ​អ្នក​និយម​ទស្សនាការ​ប្រកួត​ប្រដាល់​ដោយផ្ទាល់នៅតាម​ស្ថានីយទូរទស្សន៍​ ពិតជាឮ​រឿយៗ​មិនលស់​ពេល​ឡើយ​ ពី​ការសរសើរចំពោះ​កីឡាករ ​រឿង សោ​ភ័​ណ្ឌ ដែល​មនុស្ស​ភាគច្រើន​បានលើកឡើងថា ជា​ជើង​ខ្លាំង​ហើយ​មាន​ផ្លែ កណ្តាប់ដៃ ​និង​ កែង ​វាយ​ចេញ​ល្អគ្រប់ការ​ប្រកួតទាំងអស់​។

​ក្រុមមនុស្ស​ទាំងនេះ​ហាក់​ដឹង​ច្បាស់​ពី​ស្នាដៃ​ដែល​កីឡាករ​ រឿង សោ​ភ័​ណ្ឌ សម្រេចបាន​នាពេលកន្លងមក ក្នុងការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​ទម្ងន់ ​៦៩ ​គីឡូក្រាម ដែល​ប្រកួត​៤​លើក​ឈ្នះ​ទាំង​៤លើក មិនមាន​កីឡាករ​ដែល​ចូលរួម​ប្រកួតធ្វើបាន​ដូច​គេ​ឡើយ​ ទាំង​កីឡាករ​មិត្ត​រួម​ជាតិ​ និង ​កីឡាករ​បរទេស​។ ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​នៅ​ចុងខែ​ធ្នូ​នេះ ក៏​ត្រូវបាន​មហាជន​ព្យាករណ៍​ថានឹង​ឈ្នះ​អាច​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាក់​ជាមិនខាន ព្រោះ​កីឡាករ​ថៃ​ទាំង​៣​នាក់​ដែល​ឡើងមក គេបាន​យកឈ្នះ​ទាំងអស់​ក្នុង​វគ្គ​ជម្រុះ មាន​កីឡាករ​ខ្លះ​សន្លប់​ធំ​ក្រោម​ស្នៀត​កណ្តាប់ដៃ​របស់គេក៏មាន​ដែរ​។

​អ្នក​ប្រដាល់ ​រឿង សោ​ភ័​ណ្ឌ ដែល​បច្ចុប្បន្ន​កំពុងតែ​វាយ​ឡើង​កូដ​ខ្លាំង ទាំង​ប្រកួត​ជាមួយ​កីឡាករក្នុងស្រុក​ និង​ កីឡាករ​បរទេស ព្រោះ​គេ​វាយ​មិនចេះ​លាក់កម្លាំង​ និង ​មាន​ស្នៀត​ពិសេសដើម្បី​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទៀតផង​។ អ្នក​ប្រដាល់​ចិត្តធំដែលជា​ម្ចាស់​ខ្សែក្រវាត់​មកពី​បារាំង និង​ ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​ជាច្រើន ត្រូវបាន​ក្លាយជា​កីឡាករ​ម្នាក់​ស្ថិតក្នុង​ជម្រើស​របស់​អ្នកគាំទ្រភាគច្រើន ដែលមាន​ស្នៀត​ប្រយុទ្ធ​លើស​ង្វៀន​ល្អ ពិបាក​រក​ដៃគូ​មក​ផ្តួល​គេ​បាន​ណាស់​។​

​ក្នុងការ​ប្រកួត​ឈ្នះ​៤​ប្រកួត​នៃ​វគ្គ​ជម្រុះ​កន្លងមក គឺ​ឈ្នះ​លើ​កីឡាករ​ជើង​ខ្លាំង​ថៃ​ទាំង​៤​នាក់ ក្នុងនោះ​ជុំ​ទី​១​ឈ្នះ NathakeatPranChhumphun ជុំ​ទី​២​ឈ្នះ​Famaengkorn Sit Pnasak ជុំ​ទី​៣​ឈ្នះ Opor Sor. Thor. Visit និង​ជុំ​ទី​៤​ឈ្នះ​NamKhakboun Tongprasathin ។​ចាំមើល​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ទាំង​៤​នាក់​នេះ​នរណា​ជា​អ្នកឈ្នះ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​គ្រង​ខ្សែក្រវាត់​គោជ​ល់វគ្គ​៨​នៅ​សង្វៀន​ស៊ី​អិន​ស៊ី​នេះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114