ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃ​ទី​១៤​ធ្នូ ចៅក្រម​បន្ត​ការ​សួរចម្លើយ​លោក​កឹម សុខា ​នៅ​ត្រពាំង​ផ្លុ​ង

ភ្នំពេញ​ ៖ ​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នា​ព្រឹក ថ្ងៃទី​១៤ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧ ខាងមុខនេះ​ នឹង​បន្ត​ការ​សួរចម្លើយ​បន្ថែម​លើ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ។

ការ​បន្ត​នីតិវិធី​សួរចម្លើយ​បន្ថែម​នេះ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​អញ្ជើញ​មេធាវី​ការពារ​ឲ្យ​ជនជាប់ចោទ​ បាន​ដឹង​និង​ចូលរួម​រួចហើយ។

សាលាឧទ្ធរណ៍​ និង តុលាការ កំពូល កាលពីពេល​ថ្មីៗ​នេះ​ បានសម្រេច​ច្រានចោល​បណ្តឹង​របស់ ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដោយ​ស្ថាប័ន​តុលាការ​អះអាងថា ​ការសម្រេច​ឃុំខ្លួន​លោក កឹម សុខា ជា​រឿង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។

កាលពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ បណ្ដោះអាសន្ន​ក្រោម​ការចោទប្រកាន់​ពី​បទ​ល្មើស​ក្បត់ជាតិ ពោល​គឺ​បទ សន្ទិដ្ឋភាព​ជា​មួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។

បទល្មើស​នេះ​ ជន​ត្រូវ​ចោទ​អាច​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ ៣០​ឆ្នាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114