ព័ត៍មានទាន់​ហេតុការណ៏
Search

ដេ​ន​នី ខ្វាន់ ថា​បើ​ខ្លួន​ស្លៀក​ឈុត​សិច​ស៊ី​ដូច មាស សុខ​សោភា ច្បាស់​ជា​ត្រូវ​ក្រសួង​ផ្អាក​សិល្បៈ​យ៉ាង​តិច​១​ឆ្នាំ​ទៀត

​ភ្នំពេញ​ ៖​ ខណៈ​ពេល​ដែល​ឃ្លី​ប​វីដេអូ​នៃ​ឈុត​ក្រៅ​ឆាក​ក្នុង​ការ​សម្ដែង​ MV ថ្មី​ របស់​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោ​ន​ កញ្ញា​ មាស សុខ​សោភា ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នោះ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ និង ចាប់អារម្មណ៍​ខ្លាំង​ ក្រោយ​ពេល​ឃើញ​សកម្មភាព​សម្ដែង​ស្ថិត​ក្នុង​ឈុត​ស្លៀកពាក់​សិច​ស៊ី​ស្រើបស្រាល​របស់​នាង។

តាមរយៈ​ឃ្លី​ប​វីដេអូ​ក្នុងការ​សម្តែង MV ​ថ្មី​របស់​កញ្ញា មាស សុខ​សោភា នេះដែរ ​ក៏មាន​មតិ​ខ្លះ​ បាន​លើក​ឡើង​ដោយ​ធ្វើការ​រិះគន់​ផង​ដែរ​ លើ​សកម្មភាព​ថ​ត​សិច​ស៊ី​ស្រើបស្រាល​ស៊ី​អារម្មណ៍មួយ​នេះ។ ​ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ទស្សនិកជន​ឯទៀត​បាន​ប្រតិកម្ម​គាំទ្រ​ និង​ ចេញមុខ​ការពារចំពោះ​សាមីខ្លួន​កញ្ញា មាស សុខ​សោភា ថា​នេះ​ពុំមែន​ជា​ចេតនា​របស់​នាង​ដែល​នៅ​សុខៗ​ធ្វើរឿង​បែបនេះ​ឡើង​ទេ ​ពោល គឺ​ត្រឹមតែ​ជាការ​សម្តែង​បទ​ចម្រៀង​ប៉ុណ្ណោះ​។

ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​លើ​តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ខ្វាន់​ ដែល​កន្លងមក​ធ្លាប់ត្រូវបាន​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ សម្រេច​បិទ​ផ្លូវ​សិល្បៈ​រយៈពេល​១​ឆ្នាំ ​ព្រោះតែ​ការ​ស្លៀកពាក់​សិច​ស៊ី​ឯណោះ​វិញ ​ក៏បាន​លើក​ឡើង​ថា ​នេះ មាស សុខ​សោភា ប្រសិនជា​ខ្លួននាង​ហ៊ាន​តែ​ស្លៀកពាក់​បែបនេះ​ទៀត​នោះ​ ច្បាស់​ជា​ត្រូវ​ក្រសួង​ផ្អាកសិ​ល្បៈ​យ៉ាងហោចណាស់​គឺ១​ឆ្នាំ​ទៀត​ជាមិនខាន​។

កញ្ញា ដេ​ន​នី ខ្វាន់ បាន​និយាយ​ថា Idol របស់ខ្ញុំ​គាត់​ស្លៀក​ប៉ុណ្ណឹង​ គឺ​វា​មិន​ចម្លែក​នោះ​ទេ ​ព្រោះ​គាត់ស្លៀក​ថត​នៅ​សមុទ្រ ​ហើយក៏​ជា​សិល្បៈ​ក្នុងការ​សម្តែង​យ៉ាងណា​ក៏​ខ្ញុំ​នៅតែ​ស្រលាញ់​ចូល​ចិ​ត្ដ​គាត់​ដដែល​ព្រោះ​មិនអាច​វាយតម្លៃ​មនុស្ស​ត្រឹមតែ​ការ​ស្លៀកពាក់​នោះទេ​…​។​ តែ​បើសិនជា​ឈុត​ដែល​គាត់​ស្លៀក​មក​ខ្ញុំ​ជា​អ្នក​ស្លៀក​វិញ​ច្បាស់​ណាស់​ប្រាកដជា​ត្រូវ​ក្រសួង​ផ្អាក​យ៉ាងតិច​ក៏​មួយឆ្នាំ​ទៀត​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114