ព័ត៍មានទាន់​ហេតុការណ៏
Search

របាយការណ៍ ៖ សួនកម្សាន្តម៉ាឡេស៊ី នឹងចាប់ផ្តើមដំណើរការចង្អូរទឹករំអិលខ្លួនដ៏វែងបំផុត នៅលើពិភពលោក

ប្រឡាយទឹករំអិលខ្លួនប្រវែងមួយគីឡូម៉ែត្រ ត្រូវបានគ្រោងកសាងសម្រាប់សួនកម្សាន្ត ESCAPE របស់រដ្ឋ Penang ប្រទេសម៉ាឡេស៊ី នៅ Teluk Bahang។

ការទាក់ទាញថ្មីរបស់សួនកម្សាន្តនេះ នឹងជាប្រឡាយទឹករំអិលខ្លួនដ៏វែងបំផុតនៅលើពិភពលោក នៅពេលដែលវាត្រូវបានសាងសង់រួចហើយនោះ។ នេះបើយោងទៅតាមរបាយការណ៍មួយរបស់សារព័ត៌មាន Star ចេញផ្សាយនៅថ្ងៃចន្ទទី១៨ ខែធ្នូ។

អ្នកចូលចិត្តរំអិលខ្លួននៅក្នុងចង្អូរទឹកនេះ នឹងត្រូវជិះកន្ត្រកយោងទៅលើកំពូលភ្នំកម្ពស់៤២០ម៉ែត្រ ដើម្បីទៅកាន់ចំណុចចាប់ផ្តើម នៃការរំអិលខ្លួន។ ស្ថាបនិករបស់ឧទ្យានកម្សាន្តនេះលោក Sim Choo Kheng ត្រូវបាន Star ដកស្រង់សម្តីមកនិយាយថា ចាប់ពីកំពូលភ្នំមកអ្នកចូលចិត្តកីឡាប្រភេទនេះ នឹងរំអិលខ្លួនចុះមកក្រោមដែលនឹងឆ្លងកាត់ Jalan Teluk Bahang នៅចំហៀងស្ពានអ្នកដំណើរថ្មើរជើងមួយកន្លែង និងបញ្ចប់ទៅក្នុងអាងហែលទឹកមួយ នៅខាងក្នុងសួនកម្សាន្តទឹករបស់យើង។

ផែនការនេះ ត្រូវបានបញ្ចេញឲ្យដឹងកាលពីថ្ងៃសៅរ៍ នៅកន្លែងបើកជាផ្លូវការនៃ ESCAPE Waterplay នៅដំណាច់កាលទី២នៃការចាប់ផ្តើមសួនកម្សាន្ត បន្ទាប់ពីសួន Adventureplay ដែលត្រូវបានបើកនៅក្នុងឆ្នាំ២០១២។ លោក Sim បានបន្ថែមថា ការរំអិលខ្លួនតាមចង្អូរទឹកនេះ និងការទាក់ទាញផ្សេងៗទៀតនៅលើកំពូលភ្នំដែលគេស្គាល់ថា ជា Gravityplay នោះត្រូវបានកេរៀបចំថា នឹងបើកនៅខែធ្នូឆ្នាំក្រោយនេះ។

យោងទៅតាម Star បានឲ្យដឹងថា ប្រមុខរដ្ឋាភិបាលរបស់រដ្ឋ Penang លោក Sim បានសរសើេរ ESCAPE ដែលត្រូវបានចាត់ចំណាត់ថ្នាក់ ជាសួនកម្សាន្តដ៏កំពូលនៅប្រទេសម៉ាឡេស៊ី ដោយ Trip Advisor។ លោក Sim បាននិយាយថា ម៉ាកសញ្ញា សួនកម្សាន្តនេះ ដែលកើតនៅរដ្ឋ Pennang នេះ ត្រូវបានបង្កើតឡើងដោយប្រជាជន Pennang ម្នាក់។ យើងនឹងបានឃើញម៉ាកសញ្ញានេះ នឹងត្រូវបានពង្រីកទៅដល់ប្រទេសផ្សេងៗទៀត។

លោក Sim បានបន្ថែមថា ខ្ញុំត្រូវបានគេប្រាប់ថា Sim Leisure Group បានចាប់ផ្តើមធ្វើការចរចាសម្រាប់សួនកម្សាន្ត ESCAPE ដ៏សំខាន់មួយនៅប្រទេសថៃ៕ CNA

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114