ព័ត៍មានទាន់​ហេតុការណ៏
Search

ទេព បូ​ព្រឹក្ស ព្រមាន​ហែក​មាត់​បុគ្គល​ដែល​ចោទ​ខ្លួន ​និង ​G-De vith ​គេង​លើ​គ្រែ​ជាមួយគ្នា

ភ្នំពេញ ​៖ ​ថ្មីៗ​នេះ ​បន្ទាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​សរសេរ​ចុះផ្សាយ ​ដោយ​បានលើកឡើង​អំពី​សម្ពន្ធភាព​រវាង​តារា​ចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស ជាមួយ​តារា​ចម្រៀង​រ៉េប​លោក ងួន ចាន់​ដេវីត ហៅ​ G-Devith ថា​បាន​ធ្វើ​រឿង​មិន​គប្បី​ ពោល គឺ​បាន​គេង​នៅលើ​គ្រែជាមួយគ្នា​នោះ ​ភ្លាមៗ​នេះ​សាមីខ្លួន​កញ្ញា ទេព បូ​ព្រឹក្ស បាន​ផ្ទុះ​ប្រតិកម្ម​ព្រមាន​ចំពោះ​ការ​ចុះ​ផ្សាយដំណឹង​មិន​ពិត​មួយ​នេះ។

ការ​ចុះផ្សាយ​ដោយ​លើក​ជា​ការ​សង្ស័យ​ថា ទេព បូ​ព្រឹក្ស និង ងួន ចាន់​ដេវីត បាន​គេង​លើ​គ្រែជាមួយគ្នា ​គឺធ្វើឡើង​ក្រោយពេល​វីដេអូ​បង្ហាញ​អំពី​សកម្មភាព​នៃ​ការលេង​សើច​មួយ ​ត្រូវបានបង្ហោះ​នៅលើ​បណ្តាញ​សង្គម ខណៈពេល​ដែល G-Devith និង ទេព បូ​ព្រឹក្ស កំពុង​អង្គុយ​លើសាឡុង ​ហើយ​បាន​ថត​ជា​វីដេអូ​របៀប​កំប្លែង​ជាមួយគ្នា​ ទើប​ក្លាយជា​ការយល់ច្រឡំ​។

ជា​ប្រតិកម្ម​ចំពោះ​ដំណឹង​គ្មាន​ការពិត​ខាងលើ ​កញ្ញា ទេព បូ​ព្រឹក្ស បាន​បញ្ជាក់ថា News មួយចំនួនតូច​ដែល​កេងចំណេញ​ផលប្រយោជន៍​ចង់​ល្បី Page now day be like។ ខ្ញុំ​អង្គុយ​ថត​លើសាឡុងហើយ​គេ​យកទៅ​សរសេរ​នឹកស្មាន​មិន​ដល់ ដល់​ថ្នាក់​ហ៊ាន​ធ្វើ​រឿង​បែបនេះ​នៅលើ​គ្រែ បើ​ថា​ភ្លើ​ទេគេ​ប្រាប់កុំ​ចេះតែ​ស្មាន​។ ចង់តែ​ហែក​មាត់​ឲ្យ​ដល់​គុំ​ត្រចៀក​ទេ​។

ទន្ទឹមគ្នា​នេះដែរ​ តារាចម្រៀង​ដែលជា​ដៃគូ​លោក ងួន ចាន់​ដេវីត បាន​សរសេរ​ដែរ​ថា មិន​នឹកស្មានអ្នករាំ G-DEVITH ធ្វើ​រឿង​ស្មាន​មិន​ដល់ ដេក​លេង​ហ្វេ​ស​ប៊ុ​កនៅលើ​គ្រែ ខ្លះ​គេ​ហៅ​សា​ឡុង ហើយ​អ្នក​ចង់​ចំណេញ​គេ​ហៅ​គ្រែ​។ ខ្ញុំ​អ្នក​បាត់ដំបង ​ឮ​គេ​ហៅ​សា​ឡុង​តែ​មិនដឹង​ថា​អ្នកស្រុក​ផ្សេង​គេហៅថា​អី​ទេ បងប្អូន​ដឹង​ជួយ​ប្រាប់​ខ្ញុំ​ផង​ដោយ​ក្តី​អនុគ្រោះ​។

​សូមបញ្ជាក់ថា​ តារាចម្រៀង​ប្រុស​ស្រី​ពីររូប​របស់​ផលិតកម្ម​ហង្ស​មាស ​គឺ​កញ្ញា ទេព បូ​ព្រឹក្ស និង លោក ងួន ចាន់​ដេវីត កន្លងមក​ក៏​ធ្លាប់មាន​ដំណឹង​សង្ស័យ​មួយចំនួន​បាន​គិតថា ​រវាង​ភាពស្និទ្ធស្នាលរបស់​ពួកគេ​ទាំងពីរ អាច​នឹងមាន​អ្វី​លើសពី​ត្រឹម​ជា​មិត្តភាព​រួម​សិល្បៈ​ធម្មតា​។​ ប៉ុន្តែជារឿយៗ​អ្នក​ទាំងពីរ​តែង​ចេញមុខ​ច្រានចោល​ដំណឹង​គ្មាន​ការពិត​មួយចំនួន​ជា​បន្តបន្ទាប់​៕