ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន ឃុំខ្លួនពលរដ្ឋតៃវ៉ាន់១៣នាក់ ពីបទបន្លំផ្នែកទូរគមនាគមន៍

តុលាការមួយនៅក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់រយៈពេល១៥ឆ្នាំ ចំពោះមនុស្ស៣៣នាក់ ពីបទក្លែងបន្លំទូរគមនាគមន៍ដែល ក្នុងនោះមាន១៣នាក់ ជាពលរដ្ឋមកពីកោះតៃវ៉ាន់ ដែលរងនិរទេសមកពីប្រទេសកេនយ៉ា ជារឿងក្តីមួយ ដែលបាននាំឲ្យកើតមានការរសាយចិត្តពីតៃវ៉ាន់។

អស់ពេលជាង២ឆ្នាំកន្លងមកហើយ ប្រទេសជាច្រើនក្នុងនោះមានកេនយ៉ា អេស្ប៉ាញ វៀតណាម និងកម្ពុជា បាននិរទេសមនុស្សដល់ទៅរាប់រយនាក់មកពី កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិនពីបទបន្លំ នៅក្នុងវិស័យទូរគមនាគមន៍ ដែលនាំឲ្យមានការចោទប្រកាន់ពីក្រុង តៃបិ ថា ក្រុងប៉េកាំង កំពុងតែចាប់ជម្រិតពលរដ្ឋរស់ខ្លួននោះ។

រីឯចិនដីគោកវិញ បានការពារដោយធ្វើការដោះសារពីករណីនិរទេសទាំងឡាយដោយនិយាយថា បទល្មើស ត្រូវបានប្រព្រឹត្ត ដោយក្រុមមនុស្ស នៅក្នុងប្រទេសចិន។

បន្ថែមលើសពីនេះទៀត ក្រុងប៉េកាំងបាននិយាយថា កោះតៃវ៉ាន់ គឺជាចំណែកមួយរបស់ប្រទេសចិនដែលវាជាធម្មតាទេ ពេលរដ្ឋាភិបាលបរទេសអាចនឹងបញ្ជូនមនុស្សទាំងនោះ ទៅកាន់ប្រទេសចិនដីគោកជាជាងប្រគល់ ទៅឲ្យកោះតៃវ៉ាន់នោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដ៏ខ្លីមួយ តុលាការក្រុងប៉េកាំង បាននិយាយថា មនុស្ស៣៣នាក់ រងការផ្តន្ទាទោសពន្ធនាគារ មានចាប់ពីរយៈពេល២ឆ្នាំ ដល់១៥ឆ្នាំ ហើយក៏ត្រូវទទួលរងការពិន័យជាប្រាក់ផងដែរ។ តុលាការ ក៏មិនបានផ្តល់នូវសេចក្តីលម្អិតជាក់លាក់ ពីការផ្តន្ទាទោសចំពោះករណីមនុស្ស១៣នាក់ មកពីកោះតៃវ៉ាន់នោះទេ៕ Reuters

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114