ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្សជាច្រើនជាប់គាំង ក្នុងអគារក្លិបកម្សាន្តរាត្រី ដែលរងអគ្គិភ័យ នៅប្រទេសកេនយ៉ា

យ៉ាងហោច ក៏មានមនុស្ស២នាក់ស្លាប់ នៅក្នុងអគ្គិភ័យឆាបឆេះ ដែលលេបត្រជាក់ក្លិបកម្សាន្តរាត្រីដ៏ពេញនិយមមួយកន្លែង នៅជាយក្រុង Kisumu ប្រទេសកេនយ៉ា។ នេះជាការបញ្ជាក់ប្រាប់ពីប៉ូលិស។

ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលមនុស្សជាច្រើន ត្រូវបានគេបារម្ភថា ជាប់គាំងនៅក្នុងអគារនោះ។ នេះជាការលើកឡើង ពីប៉ូលិសប្រាប់ដល់ BBC ។

ក្រុមពន្លត់អគ្គិភ័យនៅតែកំពុងប្រយុទ្ធតស៊ូពន្លត់ភ្លើងអស់៤ម៉ោង បន្ទាប់ពីភ្លើងបានចាប់ផ្តើមឆាបឆេះ នៅជាន់ទីមួយនៃក្លិបកម្សាន្ត។

ប៉ូលិសសង្ស័យថា វាអាចជាករណីទុស្សេចរន្តអគ្គិសនី ដែលបណ្តាលឲ្យកើតទៅជាអគ្គិភ័យនៅក្លិបរាត្រី The Dream City night club នោះ។

ក្រុមបុគ្គលិកសង្គ្រោះបានកកាយយកសពដែលឆេះខ្លោចពីរនាក់ ចេញពីបន្ទាប់ដែលឆេះ។ នេះជាការលើកឡើងពីបញ្ជាការប៉ូលិស នៃទីប្រជុំជន Kisumu លោក John Kamau ។

លោកបានបន្ថែមថា មនុស្ស៤នាក់ ត្រូវបានជម្លៀសចេញរួចពីអគារនោះ។ នៅមានមនុស្សដទៃទៀត បានរួចចាកផុតពីគ្រោះថ្នាក់ ដោយលោតចេញតាមបង្អួច។ នេះជារបាយការណ៍ របស់កាសែតឯកជន Daily Nation ។

បន្ទប់ទទួលភ្ញៀវមានចំនួន១២បន្ទប់ ពេញទៅដោយមនុស្សនៅពេលភ្លើងឆាបឆេះនៅវេលាម៉ោង ៤ម៉ោងនៅប្រទេសកេនយ៉ា៕ BBC



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114