ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រីម្នាក់នៅម៉ាឡេស៊ី ប្រទះឃើញថ្លាន់មួយក្បាលប្រវែង៣ម៉ែត្រ ពែន នៅក្រោមផ្ទះរបស់គាត់

ពេលអ្នកស្រី Solimah Jamil បានឮសំឡេងអ្វីពីខាងក្រោមផ្ទះ របស់គាត់នាព្រឹកមួយនៅ Perak ប្រទេសម៉ាឡេស៊ី នោះ ដំបូងឡើយគាត់គិតថា វាជាសំឡេងសត្វកញ្ជ្រោង។

ទោះជាយ៉ាងណាក្តីក៏ស្ត្រីដែលមានអាយុ៥៤ឆ្នាំនោះ បែរជាស្ទើរគាំងបេះដូង ពេលដែលវាមិនមែនជាកញ្ជ្រោងនោះឡើយ គឺបែរជាថ្លាន់មួយក្បាលទម្ងន់៣៥គីឡូក្រាម ប្រវែង៣ម៉ែត្រ ពែនខ្លួនព័ទ្ធធ្នឹម មួយនៅក្រោមផ្ទះរបស់គាត់ទៅវិញ។

ដោយភ័យខ្លាចចំពោះសុវត្ថិភាព អ្នកស្រី Solimah បានប្រាប់កូនប្រុសគាត់ ដែលបម្រើការងារនៅមន្ទីរពន្លត់អគ្គិភ័យ និងជំនួយសង្គ្រោះ។ មនុស្ស៤នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះភ្លាមរំពេច ពេលដែលបានទទួលការហៅចូល តាមទូរស័ព្ទបង្ហាញពីភាពអាសន្ន។ នេះជាការបញ្ជាក់ប្រាប់ពីលោកអនុសេនីយ៍ Mohd Fazly Mohamad Zawawi ។

លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ថា កងកម្លាំងរបស់ខ្ញុំបានចំណាយពេលប្រមាណ១០នាទី ដើម្បីចាប់ថ្លាន់មួយក្បាលនេះ ដែលវាបានបង្ហាញពីការវាយបកមកវិញ។ យើងខ្ញុំជឿថា សត្វល្មូនមួយនេះ វាមករកទីជម្រក នៅខាងក្រោមផ្ទះនោះតែ ប៉ុណ្ណោះ។ នេះជាករណីលើកទី២៣ហើយ ពាក់ព័ន្ធទៅនឹងរឿងពស់នៅខែនេះ ហើយវាជាករណីទី៣ នៃពស់ថ្លាន់៕ CNA