ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរពេទ្យ រងការកើនឡើងនៃការចម្លងជំងឺ អាចជាមូលហេតុ នៃការស្លាប់ទារកទើបប្រសូត នៅមន្ទីរពេទ្យកូរ៉េខាងត្បូង

ការអង្កេតស្រាវជ្រាវធ្វើឡើងកាលពីមុននេះ បានផ្តោតទៅលើករណីមន្ទីរពេទ្យ រងការឆ្លងជំងឺដែលនេះ អាចជាមូលហេតុនៃការស្លាប់យ៉ាងអាថ៌កំបាំង របស់ទារកដែលទើបប្រសូត៤នាក់ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេស តែក្នុងរយៈពេល៨០នាទី កាលពីសប្តាហ៍កន្លងទៅនេះ។

ការវិភាគ DNA ត្រូវបានដឹកនាំធ្វើឡើងដោយសាកលវិទ្យាល័យ Ewha Womans University Medical Center ដែលមានទារកបានស្លាប់ កាលពីយប់ថ្ងៃសៅរ៍ ពេលកំពុងស្ថិតនៅព្យាបាលនៅឯផ្នែកថែទាំរក្សាទារក ដែលប្រសូត មិនគ្រប់ខែនោះ បានរកឃើញពីលក្ខណៈដូចគ្នាបេះបិទ នៃបាក់តេរី Citrobacter Freundii នៅក្នុងសពទារក៣នាក់ ក្នុងចំណោម៤នាក់។ មន្ទីរពេទ្យសង្ស័យថា មានការឆ្លងដោយសារការចាក់ថ្នាំ ឬអាចដោយសារតែវត្ថុរាវ IV Fluid ។

Citrobacter Freundii គឺជាបាក់តេរីម្យ៉ាង ដែលមានជាទូទៅទៅហើយនៅក្នុងខ្លួនមនុស្សចាស់ ប៉ុន្តែវាអាចបណ្តាលឲ្យមានការឆ្លងតាមប្រព័ន្ធដង្ហើម ទឹកម៉ូត្រនិងឈាមនៅក្នុងរូបកាយរបស់ទារកបាន។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសកូរ៉េ ក៏បានបញ្ជាក់អះអាងពីការរកឃើញនេះផងដែរ។

ក្រុមគ្រួសាររបស់ទារក ធ្លាប់បាននិយាយរួចមកហើយថា មន្ត្រីរបស់មន្ទីរពេទ្យ គួរតែទទួលខុសត្រូវ ចំពោះរាល់ការធ្វេសប្រហែសរបស់ខ្លួន៕ ANN

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114