ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុនចិន ប្រែក្លាយលាមករបស់ខ្លាឃ្មុំ Panda ទៅជាក្រដាសអនាម័យ

ក្រុមហ៊ុនយក្សមួយរបស់ប្រទេសចិន បានសម្រេចប្រែក្លាយលាមករបស់សត្វខ្លាឃ្មុំ Panda ទៅជាក្រដាសអនាម័យ និងទទួលបាននូវប្រាក់ចំណេញយ៉ាងច្រើន។ បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ បានរាយការណ៍កាលពីថ្ងៃពុធទី២០ ខែធ្នូថា ក្រុមហ៊ុនក្រដាស Qianwei Fengsheng Paper នៅខេត្ត Sichuan នៅភាគនិរតី និងស្រាវជ្រាវរបស់ចិន សម្រាប់ខ្លាឃ្មុំយក្ស Giant Panda ដើម្បីកែច្នៃលាមក និងកម្ទេចកម្ទីអាហាររបស់សត្វនេះ ទៅជាក្រដាសអនាម័យ កន្សែង និងផលិតផលសម្រាប់ប្រើប្រាស់ផ្សេងៗទៀតនៅក្នុងគ្រួសារ។

ទំនិញទាំងនេះ នឹងត្រូវបានដាក់បង្ហាញនៅក្នុងទីផ្សារចិន នៅក្នុងពេលឆាប់ៗនេះ ហើយនឹងត្រូវបានលក់នៅក្នុងផ្នែកមួយ នៃខ្សែផលិតផល Panda Poo មានតុបតែងលម្អជាមួយរូបភាពមួយនៃសត្វខ្លាឃ្មុំ មានពណ៌ខ្មៅលាយសស៊ីស្លឹកឫស្សី។ លោក Huang Yan អ្នកស្រាវជ្រាវម្នាក់នៅមជ្ឈមណ្ឌល Giant Panda បាននិយាយប្រាប់កាសែតសេដ្ឋកិច្ចប្រចាំថ្ងៃ Chengdu Busines Daily ថា ពួកវា បានថែរក្សាសំរាមរបស់យើង និងសម្រាប់យើង។

លោក Huang បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ ថា ១០គីឡូក្រាមនៃលាមកឫស្សីដែលសត្វខ្លាឃ្មុំចាស់ បានជុះប្រចាំថ្ងៃ គឺសំបូរទៅដោយសរសៃ បន្ទាប់ពីបានស្រូបយកប្រភេទស្ករម្យ៉ាងពីទំពាំងឫស្សីនោះមក។ បន្ថែមទៅលើលាមកដ៏មានតម្លៃរបស់ពួកវានោះ ខ្លាឃ្មុំ Panda ក៏បានផលិតកាកសំណល់អាហារប្រមាណ៥០គីឡូក្រាម នៅរៀងរាល់ថ្ងៃ ពីសំបកដើមឫស្សី ដែលពួកវាបានខ្ជាក់ចោល បន្ទាប់ពីវាបានទំពារស៊ីរួចមក។

នៅពេលដែលដំណើរការនៃការប្រែក្លាយដើមឫស្សី ទៅជាក្រដាសរួចមក ដែលជាទូទៅមានទាក់ទងនិងការបំបែកជាតិស្ករ ដើម្បីចម្រាញ់យកសរសៃនោះ ជំហាននេះជាធម្មតាបានកើតឡើងនៅក្នុងបំពង់រំលាយអាហាររបស់សត្វ Panda។ ប្រធានក្រុមហ៊ុនក្រដាសលោក Yang Chaolin បាននិយាយប្រាប់ស៊ីនហួដូច្នេះ។ ក្រុមហ៊ុន Fengsheng នឹងប្រមូលលាមកពីសត្វ Panda ចំនួន៣ក្បាលដែលមានមូលដ្ឋាននៅខេត្ត Sichuan នៅម្នុងពេលមួយចំនួន នៅក្នុងមួយសប្តាហ៍។

បន្ទាប់ពីវាត្រូវបានស្ងោសម្លាប់មេរោគ និងប្រែក្លាយទៅជាក្រដាសនោះមក ក្រដាសនឹងនេះ ត្រូវបានពិសោធរកបាក់តេរីទៀត នៅមុនពេលវា ត្រូវបានដាក់លក់នោះ។ ប្រអប់ធ្វើសរសៃលាមក Panda នឹងត្រូវបានលក់នៅក្នុងតម្លៃ៤៣យ័ន (៦,៥ដុល្លារ) ក្នុងមួយកេស។ លោក Yang បាននិយាយថា សត្វ Panda នឹងទទួលបានអ្វីដែលពួកវាចង់បានហើយ យើងក៏ចង់ធ្វើដូច្នេះដែរ។ នេះគឺជាការឈ្នះឈ្នះមួយ៕ AFP