ព័ត៍មានទាន់​ហេតុការណ៏
Search

អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមផ្តល់ទិដ្ឋាការអ្នកទេសចរ នៅដើមឆ្នាំ២០១៨

ប្រទេសអារ៉ាប៊ី សាអូឌីតនឹងចាប់ផ្តើមទិដ្ឋាការអ្នកទេសចរនៅត្រីមាសទី១នៃ ឆ្នាំ២០១៨។ មន្ត្រីទេសចរណ៍ជាន់ខ្ពស់របស់ខ្លួន បាននិយាយឲ្យដឹងដូច្នេះ ដែលជាលើកដំបូងសម្រាប់ព្រះរាជាណាចក្រនេះ នៅពេលដែលខ្លួនឆ្លងកាត់ការកែទម្រង់សេដ្ឋកិច្ច និងសង្គមដ៏សំខាន់នោះ។

ព្រះអង្គម្ចាស់ Sultan Bin Abdulaziz បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការយល់ព្រមទាំងអស់របស់រដ្ឋាភិបាល កំពុងត្រៀមរៀបចំ សម្រាប់ការចាប់ផ្តើមទិដ្ឋាការអេឡិចត្រូនិកនៅឆ្នាំក្រោយនេះ ផ្តល់ឲ្យគ្រប់សញ្ជាតិទាំងអស់ ដែលប្រទេសរបស់ពួកគេ បានអនុញ្ញាតឲ្យពលរដ្ឋរបស់ពួកគេ មកទស្សនាប្រទេសអាអារ៉ាប៊ី សាអូឌីតនោះ។ ប្រធាននៃ គណៈកម្មអារ៉ាប៊ី សាអូឌីត ដើម្បីទេសចរណ៍ និងមរតកជាតិ ដែលព្រះអង្គជាព្រះរាជបុត្ររបស់ព្រះមហាក្សត្រ Solman ដែរនោះបានបន្ថែមថា ឥឡូវនេះ យើងគ្រាន់តែរៀបចំបទប្បញ្ញត្តិនានា តែប៉ុណ្ណោះ ដែលធ្វើមានសិទ្ធិ សម្រាប់ទទួលយកទិដ្ឋាការ និងដើម្បីទទួលបានទិដ្ឋាការដូចម្តេចនោះតែប៉ុណ្ណោះ។

ទង្វើនេះ គឺដើម្បីបើកចំហវិស័យទេសចរណ៍របស់ខ្លួន ដែលជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ប្រទេសអារ៉ាប៊ី សាអូឌីត នៅពេលដែលព្រះអង្គម្ចាស់ Mohammed Bin Solman ដ៏មានអំណាចដែលនឹងឡើងសោយរាជ្យ ស្វែងរកជួសជុលសេដ្ឋកិច្ច ដែលពឹងផ្អែកទៅលើប្រេងរបស់ព្រះរាជាណាចក្រនេះ និងជម្រុះចោលកេរ្តិ៍ឈ្មោះអភិរក្សហួសហេតុរបស់ខ្លួននោះ។ ក្រៅពីប្រជាជនមូស្លីមរាប់លាននាក់ ដែលធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីតនៅរៀងរាល់ឆ្នាំ ដើម្បីចូលរួម ធ្វើធម្មយាត្រា Hajj នេះភ្ញៀវភាគច្រើនប្រឈមនឹងដំណើរការយ៉ាងពិបាក និងតម្លៃសេវាកម្មនានាខ្ពស់ហួសប្រមាណ ដើម្បីទៅក្នុងព្រះរាជាណាចក្រនេះ។

ប្រទេសអារ៉ាប៊ី សាអូឌីត បច្ចុប្បន្នបានផ្តល់ទិដ្ឋាការផ្តល់អ្នកទេសចរដោយមានកម្រិតដល់ប្រទេសមួយចំនួន ប៉ុន្តែការអនុវត្តទាំងឡាយ មានជាប់ទាក់ទងនឹងការរឹតត្បិតជាច្រើន រួមទាំងតម្រូវការធ្វើដំណើរតាមរយៈក្រុមហ៊ុនមួយ ដែលមានការទទួលស្គាល់ជាផ្លូវការ និងស្នាក់នៅក្នុងសណ្ឋាគារដែលបានកំណត់ទុកឲ្យនោះផង។

ព្រះអង្គម្ចាស់ Solman មានបន្ទូលថា តម្លៃនៃទិដ្ឋាការថ្មីសម្រាប់អ្នកទេសចរមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែបាន សង្កត់ថា វានឹងមានតម្លៃទាបតាមលទ្ធភាពដែលអាចធ្វើបាន ពីព្រោះយើងជឿថា ឥទ្ធិពលសេដ្ឋកិច្ច ដែលកាន់តែប្រសើរឡើង គឺធំជាងប្រាក់ដែលបានមកពីទិដ្ឋាការនេះទៅទៀត។ ប្រទេសអារ៉ាប៊ី សាអូឌីតបើទោះបីជាសំបូរ ដោយសម្រាប់ធម្មជាតិក៏ដោយ ក៏មានឈ្មោះអាក្រក់នៅលើពិភពលោកដែរ ចំពោះបម្រាមដ៏យូរលង់របស់ខ្លួន ស្តីអំពីការមិនដាក់ចម្រុះគ្នានូវភេទ និងហាមការប្រើប្រាស់ស្រា និងហាមការបើកបររបស់ស្ត្រីដែលធ្វើឲ្យប្រទេសនេះ ក្លាយទៅជាគោលដៅមួយ ដែលធ្វើឲ្យភ្ញៀវជាច្រើន មិនពេញចិត្តនោះ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114