ព័ត៍មានទាន់​ហេតុការណ៏
Search

ញាំប៉េងប៉ោះ២ផ្លែក្នុងមួយថ្ងៃ អាចធ្វើឲ្យជំងឺសួតធូរស្បើយបាន

មនុស្សចាស់ដែលបានបរិភោគប៉េងប៉ោះលើសពី២ផ្លែក្នុងមួយថ្ងៃនោះ មានការធ្លាក់ចុះអត្រានៃមុខងារ របស់សួត ដែលមានជំងឺ។ អ្នកវិទ្យាសាស្ត្របានលើកយកមកនិយាយដូច្នេះ កាលពីថ្ងៃព្រហស្បតិ័កន្លងមកនេះ។

នៅក្នុងការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ The European Respiratory Journal ដោយ អ្នកសិក្សាបានធ្វើវិភាគទិន្នន័យមនុស្សចំនួន៦៨០នាក់មកពីប្រទេសចំនួន៣ មានដូចជា អាល្លឺម៉ង់ អង់គ្លេស និងន័រវ៉េ ដែលបានចូលរួមសម្រាប់ធ្វើការតាមដានត្រួតពិនិត្យផ្នែកសុខាភិបាលកាលពីឆ្នាំ២០០២កន្លងមក។ ពួកគេបានឆ្លើយ នូវសំណួរមួយ និងបានធ្វើតេស្តពីរប្រភេទទៅលើមុខងាររបស់សួតនៅពេលចាប់ផ្តើមពិសោធន៍ស្រាវជ្រាវ ក្រោយមក ក៏ត្រូវបានធ្វើការតាមដានត្រួតពិនិត្យរយៈពេល១០ឆ្នាំបន្ទាប់ទៀត។

គេបានរកឃើញថា អត្រានៃអាការៈជំងឺសួត បានធ្លាក់ចុះ ហើយវិលមករកសភាពធម្មតាវិញ ចំពោះអ្នកដែលមាន អាយុប្រមាណពី៣០ឆ្នាំឃើញថា ការធ្លាក់ចុះនោះ កើតមានចំពោះអ្នកដែលបានបរិភោគផ្លែប៉េងប៉ោះ និងផ្លែឈើ ផ្សេងៗបានច្រើន។

ក្រុមអ្នកសិក្សាមានការចាប់អារម្មណ៍ជាខ្លាំងក្នុងចំណោមអតីតអ្នកជក់ ដែលបានបញ្ចូលបន្លែប្រភេទនេះ ទៅក្នុងរបបអាហាររបស់ពួកគេ គឺអាចជួយជួសជុលរាល់អន្តរាយ ដែលកើតមានដោយសារថ្នាំជក់៕ AFP

ប៉េងប៉ោះ មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ប្រភេទផ្លែនេះ សំបូរទៅដោយសារធាតុ និង វីតាមីនជាច្រើន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114