ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះចៅអធិរាជជប៉ុន ឈានចូលព្រះជន្ម៨៤វស្សា ហើយបានអរគុណប្រជាពលរដ្ឋចំពោះផែនការដាក់រាជ្យ

ព្រះចៅអធិរាជជប៉ុន Akihito បានប្រារព្ធពិធីជម្រើនព្រះជន្ម៨៤វស្សារបស់ទ្រង់នៅថ្ងៃសៅរ៍ ជាមួយនឹងការសន្យាបំពេញ ព្រះរាជកិច្ចរបស់ទ្រង់រហូតដល់ថ្ងៃនៃការដាក់រាជ្យរបស់ទ្រង់ក្នុងឆ្នាំ២០១៩ និងត្រៀមបើកសករាជថ្មី។

ព្រះចៅ Akihito បានបោយដៃដាក់អ្នកជូនពរសព្ទសាធុការរាប់ម៉ឺននាក់ ពីយ៉នៃព្រះបរមរាជវាំង។ ទ្រង់នឹងចូលរួមពិធីចម្រើនព្រះជន្មរបស់ទ្រង់ នៅព្រះបរមរាជវាំងនៅយប់ថ្ងៃសៅរ៍។

នៅក្នុងការលើកឡើងអំពីពិធីចម្រើនព្រះជន្មប្រចាំឆ្នាំរបស់ទ្រង់នៅសន្និសីទកាសែតមួយកាលពីដើមសប្ដាហ៍នេះ ហើយបានចេញផ្សាយនៅថ្ងៃសៅរ៍, ព្រះចៅ Akihito បានថ្លែងអំណរគុណដល់ប្រជាជន ដែលបានរួមគំនិតគ្នា និងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបំណងប្រាថ្នា នៃការដាក់រាជ្យរបស់ទ្រង់ដែលធ្វើឲ្យប្រទេសនេះមានការភ្ញាក់ផ្អើល។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះចៅ Akihito នៅតែមានកាលវិភាគដ៏មមាញឹក ចុះហត្ថលេខាឯកសារផ្លូវការ ទទួលឥស្សរជនបរទេសនិងធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយ។ ប៉ុន្តែទ្រង់មានបន្ទូលថា ទ្រង់នឹងបន្តធ្វើការងាររហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ជាថ្ងៃដែលទ្រង់នឹងដាក់រាជ្យ។

ព្រះចៅ Akihito មានបន្ទូលថា “សម្រាប់ថ្ងៃដែលនៅសល់ ខ្ញុំនៅតែបន្តបំពេញកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជានិមិត្តរូបនៃរដ្ឋ។ ខ្ញុំចង់ឲ្យមានការរៀបចំសម្រាប់បំភ្លឺសករាជថ្មីរួមជាមួយមនុស្សដែលមានការព្រួយបារម្ភ”។

ព្រះចៅ Akihito កាលពីឆ្នាំមុនបានសម្តែងក្តីប្រាថ្នាចង់ដាក់រាជ្យដោយលើកឡើងពីបញ្ហាព្រះជន្ម និងព្រះរាជសុខភាពរបស់ទ្រង់ថា ជាកង្វល់មួយ។ ទ្រង់បានឡើងគ្រងរាជ្យនៅព្រះជន្ម៥៦វស្សា នៅក្នុងខែមករា ឆ្នាំ១៩៨៩បន្ទាប់ពីការសោយទិវង្គតរបស់បិតាទ្រង់គឺព្រះចៅ Hirohito ។

រដ្ឋាភិបាលបានអនុម័តច្បាប់មួយដែលអនុញ្ញាតឲ្យមានការដាក់រាជ្យរបស់ព្រះចៅ Akihito ហើយក្នុងខែនេះបានកំណត់ជាផ្លូវការនូវកាលបរិច្ឆេទ សម្រាប់ព្រឹត្តិការណ៍នេះដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

បុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គ Naruhito នឹងឡើងគ្រងរាជ្យបល្ល័ង្កនៅថ្ងៃបន្ទាប់នោះ៕ AP

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114