ព័ត៍មានទាន់​ហេតុការណ៏
Search

រថភ្លើង​ប្រចាំ​តំបន់ ​បុក​គ្នា​នៅ​ប្រទេស​អូទ្រីស ​រងរបួស​៨​នាក់​

មាន​រថភ្លើង​ប្រចាំ​តប​ន់​២​ខ្សែ​ បាន​បុក​គ្នា​នៅពេល​ល្ងាច​ថ្ងៃ​សុក្រ ក្បែរ​ទីក្រុង Vienna ដោយ​ក្រឡាប់​ទូរថភ្លើង​អស់​២​ទូ បណ្តាល​ឲ្យ​មនុស្ស​៨​នាក់ ​រងរបួស​ ប៉ុន្តែ​មិនមាន​អ្នក​រង​អាកា​រៈ​ធ្ងន់​ទេ​។ ​គ្រោះថ្នាក់​បានកើត​ឡើង​នៅវេលា​ម៉ោង​១៧​ ម៉ោង​សកល នៅក្បែរ​ស្ថានីយ Kritzendorf ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ភាគ​ពាយព្យ​ក្រុង Vienna ។​ មនុស្ស​៤​នាក់ ​រងរបួស​កម្រិត​មធ្យម ខណៈ​៤​នាក់​ទៀត​របួសស្រាល​។  ​មាន​មនុស្ស​ម្នាក់​ ត្រូវ​បានដឹង​ជញ្ជូន​តាម​យន្តហោះ​ទៅកាន់​មន្ទីរពេទ្យ ​ដោយ​រងរបួស​ផ្នែក​ក្បាល ប៉ុន្តែ​នៅ​ដឹងខ្លួន​នៅឡើយ​ទេ​។​ រថភ្លើង​ទាំងពីរ​ខ្សែ​នេះ ត្រូវ​មនុស្ស​ចុះចេញ​អស់​នៅវេលា​ម៉ោង​១៨ ​និង​៣០​នាទី​ ម៉ោង​សកល​(18:30 GMT) ៕ AFP

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114