ព័ត៍មានទាន់​ហេតុការណ៏
Search

G-Devith ​ហាក់​មាន​ចេតនា​ចង់​ព្រលះ​សារព័ត៌មាន​ព្រោះតែ​រឿង​…..!

​ភ្នំពេញ ​៖​ តារាចម្រៀង​រ៉េ​ប​វ័យក្មេង​របស់​ផលិតកម្ម​ហង្ស​មាស​ លោក ងួន ចាន់​ដេវីត ហៅ G-Devith ថ្មីៗ​នេះ​ហាក់​រង​នូវ​ព័ត៌មាន​ជាច្រើន ​ជុំវិញ​ករណី​សង្ស័យ​លើ​សម្ពន្ធភាព​ស្នេហា​ជាមួយ​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស។​ មិនតែប៉ុណ្ណោះក៏​មានការ​លើកឡើងថា ​អ្នក​ទាំងពីរ​បាន​នៅលើ​គ្រែ​ជាមួយគ្នា​ទៀតផង ក្រោយពេល​វីដេអូ​មួយ​ត្រូវបាន​បែកធ្លាយ​។

ទន្ទឹមគ្នា​នឹង​ការសង្ស័យ​លើ​ករណី​ទំនាក់​ទំនង​ស្នេហា ​លើសពី​មិត្តភាព​​ជា​អ្នកសិល្បៈ​របស់តារាចម្រៀង​លោក ងួន ចាន់​ដេវីត ​និង ​តារា​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស នេះដែរ​ ជារឿយៗ​ពួកគេទាំងពីរ​តែង​ចេញមុខ​ប្រតិកម្ម​ច្រានចោល​ចំពោះ​ដំណឹង​គ្មាន​ការពិត​នេះ​ផងដែរ​ ​ខណៈ​មុននេះបន្តិច​កញ្ញា ទេព ពូ​ព្រឹក្ស ក៏បាន​ប្រតិកម្ម​លើ​ការចុះផ្សាយ​ថា​ នាង​ និង G-Devith បាន​នៅលើគ្រែ​ជាមួយគ្នា​ផង​នោះ​។

យ៉ាងណាមិញ​ កាលពី​ថ្ងៃទី​២៤ ខែធ្នូ​ ឆ្នាំ​២០១៧ ​តារា​សម្តែង​ប្រុស​លោក ងួន ចាន់​ដេវីត ហៅ G-Devith ក៏បាន​ចេញមុខ​រិះគន់ ​និង ​ឆ្លើយតប​ក្នុង​ចេតនា​សំដៅលើ​ទស្សនិកជន​ និង ​អ្នក​សារព័ត៌មានមួយចំនួន​ថា ​កាពិ​តមនុស្ស​គ្រប់គ្នា​គួរ​មើល​ឃើញ​ពិភពលោក​ឱ្យ​ល្អ​ខ្លះ​ផង គេ​ធ្វើ​ល្អរាប់មិនអស់មិនដែល​លើក​និយាយ​ទេ បើ​រឿង​ជាន់ពន្លិច​វិញ​មិនបាច់​មើល comment ទេ​ថា​ណ្ហើយ …..​។

តារាចម្រៀង​ម្ចាស់​បទ រាំ​ញី​កែងជើង លោក ងួន ចាន់​ដេវីត ក៏បាន​លើកឡើង​ទៀតថា រីឯសារព័ត៌មាន​ខ្លះ​ក៏​អញ្ចឹង​ដែរ ( មួយចំនួន​តូច ) ឱ្យ​ល្មមៗ​លោក​កុំ​លើស​ពេក​។​ ប៉ុន្តែ​ទោះបីជាយ៉ាងនេះ​ក្តី​ តារាចម្រៀង ងួន ចាន់​ដេវីត ពុំបាន​បញ្ជាក់​ ឬ​ ទម្លាយ​ពី​បុគ្គល​ និង ​ស្ថាប័នព័ត៌មាន​ដែល​ខ្លួន​មិន​ពេញចិត្ត​នោះឡើយ​ ​ខណៈ​មាន​មហាជន​ជាច្រើន​បាន​និយាយ​ដែរ​ថា តារា​គឺ​ជៀស​មិន​ផុតពី​ការរិះគន់​ និង​ ការ​តាម​ប្រ​មាញ់​របស់​ក្រុម​អ្នកសារព័ត៌មាន​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114