ព័ត៍មានទាន់​ហេតុការណ៏
Search

សាលាខណ្ឌ​មានជ័យ​ រៀបចំ​ពិធីសូត្រមន្ត​ចំរើន​ព្រះ​បរិត្ត​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ ២០១៨

​ភ្នំ​ពេ​ញ ៖ ​សាលាខណ្ឌ​មានជ័យ ​នៅ​ព្រឹក​ថ្ងៃទី​២៥​ ខែធ្នូ​ នេះ​ បានរៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ក្នុងឱកាស​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល ​២០១៨​។​ ពិធីសូត្រមន្ត​នេះ ​ផ្តួចផ្តើមឡើង​ដោយ​លោក ​ពេជ្រ កែវមុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ ​និង ​លោក លោកស្រី​អភិបាលរងខណ្ឌ ​មន្ត្រីរាជការ សាលាខណ្ឌ​ និង ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌមានជ័យ ​ផងដែរ​។

លោក ​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​ បាន​មានប្រសាសន៍ថា ​ថ្ងៃនេះ​រូប​ខ្ញុំបាទ​ផ្ទាល់​បានរៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ ដោយបាន​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត​លើករាសី និង ​សូម​ឲ្យ​ព្រះ​បារមី​គ្រប់ទិសទីជួយ​តាម​ថែរក្សា​ និង ​ជួយ​ចម្រុងចម្រើន​ដល់គ​ណៈអភិបាលខណ្ឌ ក្រុមប្រឹក្សា​ខណ្ឌ​ មន្ត្រីរាជការ​សាលាខណ្ឌ​ និង ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​មានជ័យ ​និង ទូទាំងប្រទេស​។​

លោក​អភិបាលខណ្ឌ​បាន​បន្តថា ​ជា​រៀងរាល់​បុណ្យចូលឆ្នាំ​ប្រពៃណី​​ជាតិខ្មែរ​ ក៏ដូចជា​បុណ្យចូលឆ្នាំសកល​ គឺ​សាលាខណ្ឌ​មានជ័យ ​តែងតែ​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្តសុំឲ្យ​គ្រោះ​ចង្រៃ​ចេញ​ឲ្យ​ឆ្ងាយ​ពី​រូប​កាយ ​និង​ នាំមក​នូវ​សេចក្តីសុខ​ដល់គ​ណៈអភិបាលក្រុមប្រឹក្សា ​និង​ មន្ត្រីរាជការ ​ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​មានជ័យ​ ពិសេសទូទាំងប្រទេស​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114