ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំជូត – ជោគជតារាសី និងហោរាសាស្ត្រក្នុងឆ្នាំ ២០១៨

ឆ្នាំជូតកើតក្នុងឆ្នាំ៖ ២០០៨, ១៩៩៦, ១៩៨៤, ១៩៧២, ១៩៧២, ១៩៦០, ១៩៤៨

អាជីពនិងការងារ៖

នៅឆ្នាំ២០១៨ ដែលត្រូវជាឆ្នាំចដែលនឹងមកដល់នាពេលខាងមុខនេះ ចំពោះអាជីពនិងការងាររបស់លោកអ្នកដែលកើតឆ្នាំជូត គឺអាចនិយាយបានថា “ល្អ” ។ លោកអ្នកដែលធ្វើការនៅតាមស្ថាប័ននានា អាចនឹងទទួលបានការពេញចិត្ត ការសរសើរពីថ្នាក់លើ ឱកាសឡើងតំណែងក៏មានច្រើនដែរ។ ដោយឡែកចំពោះអ្នករកស៊ីវិញ គឺពុំសូវជួបឧបសគ្គរារាំងច្រើននោះទេ។

ទ្រព្យសម្បត្តិលុយកាក់៖

ចំពោះទ្រព្យសម្បត្តិលុយកាក់វិញ លោកអ្នកកើតឆ្នាំជូត គឺអាចនិយាយបានថា កាក់កបល្អដែរ តែត្រូវប្រុងប្រយ័ត្នក្នុងការចាយវាយបន្តិច ព្រោះប្រសិនបើលោកអ្នក មិនបានគិតឲ្យល្អិតល្អន់ ក្នុងការបន្តាក់ទុនលើមុខជំនួញណាមួយ រឺក៏ចាយវាយផ្តេសផ្តាសនោះ គឺលោកអ្នកអាចនឹងទទួលរង នូវការខាតបង់តិច រឺច្រើន ដោយប្រការណាមួយ។

សុខភាព៖

ចំពោះសុខភាពរបស់អ្នកកើតឆ្នាំជូត នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ លោកអ្នក គឺងាយស្រួលនឹងទទួលរងរបួសដោយវត្ថុមុតស្រួច ហើយអាចនឹងកើតមានជម្ងឺតិចតួច ចូលមកបៀតបៀន។ ដូច្នេះហើយ លោកអ្នកត្រូវថែទាំសុខភាពរបស់ខ្លូន ឲ្យបានដិតដល់បំផុត។

ជីវិតស្នេហា៖

ជីវិតស្នេហារបស់អ្នកកើតឆ្នាំជូត នៅក្នុងឆ្នាំ២០១៨ គឺពុំសូវ “ល្អទេ”។ ចំពោះអ្នករៀបការហើយ គឺអាចកើតមានជម្លោះទាស់ទែងគ្នា ប៉ុន្តែមិនញញឹកញាប់ទេ។ ដូចនេះហើយ ចូរប្រុងប្រយ័ត្ននូវរាល់ពាក្យសំដី ចៀសវាងបង្កឲ្យមាន ការឈ្លោះប្រកែកគ្នាកើតឡើង។ ដោយឡែក ចំពោះអ្នកនៅលីវវិញ គឺអាចមានសង្ឃឹមនឹងមានគូរនឹងគេ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ព្រោះអាចនឹងជួបជនបោកប្រាស់ស្នេហា រឺក៏ជាកម្មសិទ្ធិរបស់អ្នកដទៃ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684