ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំឆ្លូវ – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ​ខាងមុខ ២០១៨

​ឆ្នាំឆ្លូវ កើត​ក្នុង​ឆ្នាំ​៖ ២០០៩, ១៩៩៧, ១៩៨៥, ១៩៧៣, ១៩៦១, ១៩៤៩

​អាជីព​និង​ការងារ​៖

​នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​ត្រូវ​នឹង​ឆ្នាំច លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ គឺអាច​ជួបនឹង “លាភ​សំណាង​ផ្ទួនៗ” នៅក្នុង​អាជីព​ និង​ការងារ​។ ​តាមការ​ទស្សន៍ទាយ​ឃើញថា ក្នុង​អាជីព​និង​ការងារ គឺ​ល្អ ពុំ​សូវ​មានការ​រាំងស្ទះ​នោះទេ​។ ប៉ុន្តែ​ទន្ទឹមនឹង​គ្នា​នេះ ដំណើរការ​ការងារ​រ​បស់​លោកអ្នក គឺ​នឹងមាន​ភាព​នឿយហត់ ដែល​អាចធ្វើ​ឲ្យ​អារម្មណ៍​ និងសា្មរ​តី​ប្រែប្រួល ឬ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ ក្នុងការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​។ ​ដូចនេះហើយ ចូរ​លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ ផ្នែក​សតិអារម្មណ៍​របស់ខ្លួន​ផង​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​នៅក្នុង​ឆ្នាំ​២០១៨ លុយកាក់​របស់​អ្នក​កើត​ឆ្នាំឆ្លូវ គឺ “​ពុំសូវល្អ​ទេ” ​។ ទោះបីជា​ទទួលបាន​ចំណូល​ច្រើន ក៏ត្រូវ​ប្រយ័ត្ន​ការចាយវាយ​ផងដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ខាតបង់ ដោយ​ប្រការ​ណាមួយ​។​

​សុខភាព​៖

​សុខភាព​របស់​អ្នក​កើត​ឆ្នាំឆ្លូវ នៅក្នុង​ឆ្នាំ​២០១៨ គឺ “​មិនសូវ​ល្អ” ​នោះទេ​។​ លោកអ្នក​អាច​ងាយ​កើត​ជម្ងឺ​ឈឺ​ថ្កាត់ ដូចជា​ជម្ងឺ​ក្រពះ ពោះវៀន​ជាដើម​។ ​ហេតុនេះ អ្នក​ដែល​កើត​ឆ្នាំឆ្លូវ​ទាំងអស់ គប្បី​ប្រុងប្រយ័ត្ន​សុខភាព​របស់ខ្លួន ជៀសវាង​នាំ​ទុកដាក់​ខ្លួន​។

ជីវិត​ស្នេហា​៖

​ចំពោះ​រឿង​ស្នេហា​របស់​អ្នក​កើត​ឆ្នាំឆ្លូវ គេ​បាន​ទស្សន៍ទាយ​ឃើញថា ជួន​ក្តៅ​ជួន​ត្រជាក់ គឺ​មានន័យថា លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ គឺ​ពេលខ្លះ​ល្អូកល្អើន​នឹង​គ្នា រីឯ​ពេលខ្លះទៀត​ អាច​នឹងមាន​ជម្លោះ​ទាស់ទែង​គ្នា​។ ប្រសិនជា​លោកអ្នក​កើតមាន​ជម្លោះ​ជាមួយនឹង​ដៃគូ ចូរ​គប្បី​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី កុំ​ច្រឡោត កុំ​មានៈ​ជាដាច់ខាត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684