ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Caroline Garcia ដកខ្លួន​ចេញពី​ការប្រកួត Brisbane International ដោយសារ​បញ្ហា​របួស​ខ្នង

កីឡាការិនី​លំដាប់ថ្នាក់​លេខ​៤​របស់​បារាំង Caroline Garcia បាន​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត ដោយសារតែ​របួស​ខ្នង អំឡុង​ការប្រកួត​របស់​នាង​ជាមួយ​មិត្ត​រួម​ជាតិ Alize Cornet នៅ​ជុំ​ដំបូង​នៃ​ការប្រកួត Brisbane International កាលពី​ថ្ងៃអាទិត្យ​។​

កីឡាការិនី Garcia ដែលមាន​នូវ​រដូវ​កាល​ឆ្នាំ​២០១៧​ដ៏​អស្ចារ្យ​មួយ ពេលដែល​នាង​ឡើង ចំណាត់ថ្នាក់​លេខ​៨​ពិភពលោក ដែលជា​ចំណាត់ថ្នាក់​ខ្ពស់បំផុត​មិន​ធ្លាប់​ដែលមាន​ពីមុនមក​របស់​នាង​នោះ សម្រេចបាន​លទ្ធផល​6-3 នៅ​សិត​ដំបូង​។​

​ប៉ុន្តែ​កីឡាការិនី Garcia ចាប់ផ្តើម​ជួប​ការលំបាក​ក្នុងការ​បម្រើ​របស់​នាង ហើយ​កីឡាការិនី Cornet បាន​វាយបក​មកវិញ​ដើម្បី​ឈ្នះ​ក្នុង​លទ្ធផល​តែមួយ​។​

​បន្ទាប់មក កីឡាការិនី Garcia បាន​ហៅ​គ្រូបង្វឹក​របស់​នាង ហើយ​ការព្យាបាល​របស់​នាង​បាន​បន្ត​ត្រង់​ខ្នង​របស់​នាង​។​

​នាង​បាន​វិល​ប្រ​ឡប់​មកកាន់​ទីលាន​ប្រកួត​វិញ​ដូច​ធម្មតា ប៉ុន្តែ​បម្រើ​បាន​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក៏​សម្រេចចិត្ត​ឈប់​បន្ត​ការប្រកួត​ទាំង​ស្រក់​ទឹកភ្នែក ដើម្បី​ធ្វើ​ឲ្យ​កីឡាការិនី Cornet ដែលជា​ជើងឯក​រង​ឆ្នាំ​២០១៧ កក់​បាន​សំបុត្រ​សម្រាប់​ជុំ​ទី​២​។​

​កីឡាការិនី Garcia បាន​និយាយថា “​ខ្ញុំ​តែងតែមាន​បញ្ហា​មួយចំនួន​ត្រង់​ខ្នង​របស់ខ្ញុំ​”​។ នាង​បន្តថា នៅពេល​នាង​ចាប់ផ្តើម​ការប្រកួត​នាង​ហាក់​មាន​អារម្មណ៍​ថា​ឈឺចង្កេះ​ទៅហើយៗ​វា​កាន់តែ​អាក្រក់​ទៅជា​ង​ការ​គិតទុក​ទៅទៀត ពេល​ខំ​លេង​ខ្លាំង​។​

​ខណៈនោះ​ដែរ កីឡាការិនី Cornet នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​ក្រូ​អាត Mirjana Lucic-Baroni នៅ​ជុំ​ទី​២ ក្រោយ​ពេលដែល​កីឡាការិនី​វ័យ​៣៥​ឆ្នាំ​ម្នាក់នេះ បាន​ផ្តួល​កីឡាការិនី​អាល្លឺម៉ង់ Tatjana Maria ក្នុង​លទ្ធផល​ពិន្ទុ​6-4, 4-6, 6-0៕