ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Lingard និង​កីឡាករ Lukaku ជួយ​ឲ្យ​ក្រុម Man Utd​ឈ្នះ​ក្រុម Derby២-០​នៅ​ការប្រកួត FA Cup

កីឡាករ Jesse Lingard រកបាន​គ្រាប់​បាល់​ទី​៤​របស់គាត់ ហើយ​កីឡាករ​បម្រុង Romelu Lukaku បន្ថែម​១​គ្រាប់​ទៀត​ក្នុង​ម៉ោង​បញ្ចប់​ការប្រកួត ស្រប​ពេលដែល​ក្រុម Man Utd​ឡើងដល់​ជុំ​ទី​៤​នៃ​ការប្រកួត FA Cup ជាមួយនឹង​ជ័យជំនះ​២-០​លើ​ក្រុម Derby County មកពី​ក្របខណ្ឌ Championship កាលពី​ថ្ងៃ​សុក្រ​។

កីឡាករ Lingard ដែល​រកបាន​២​គ្រាប់​ផងដែរ​អំឡុង​ទាត់​ស្មើ​២-២​ជាមួយ​ក្រុម Burnley នៅ​ក្របខណ្ឌ Premier League បន្ទាប់ពី​រកបាន​១​គ្រាប់​អំឡុង​ជ័យជំនះ​លើ​ក្រុម Everton ២-០ នោះ បាន​ស៊ុត​បាន​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​នៅ​ចម្ងាយ​១៨​ម៉ែត្រ ក្នុង​នាទី​៨៣​។

កីឡាករ Lingard បាន​ស៊ុត​បាល់​ត្រូវចំ​របារ​ទី​ផងដែរ កាលពី​ប៉ុន្មាន​នាទី​មុននេះ ស្របពេល​ក្រុម Derby ព្យាយាម​ឆ្លើយតប ក្រោយ​ពេលដែល​ក្រុម Man Utd​ខកខាន​ឱកាស​របស់ខ្លួន​ជាច្រើនលើក​ច្រើនសារ​នោះ ក្នុងនោះ កីឡាករ Marcus Rashford ក៏​ស៊ុត​បាល់​ត្រូវចំ​របារ​ទី​ដូចគ្នា ហើយ​អ្នកចាំទី Scott Carson របស់​ក្រុម​ភ្ញៀវ សង្គ្រោះ​បាល់​បានជា​ច្រើនលើកច្រើនសារ​ផងដែរ​។

កីឡាករ Lukaku ដែល​ទើប​វិលត្រឡប់​ពីរ​បួស​ក្បាល​នោះ និង​បាន​ចូល​លេង​ជា​កីឡាករ​បម្រុង​ជំនួសកីឡាករ Henrikh Mkhitaryan ក្នុង​តង់​ទី​២ ស៊ុត​បាល់​មួយ​ជើង​បានសម្រេច​កាត់​អ្នកចាំទី Carson នៅ​ម៉ោង​បញ្ចប់​ការប្រកួត ខណៈដែល​ក្រុម Derby ព្យាយាម​តាម​ស្មើ​វិញ៕