ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Andrey Rublev ជួប​ជាមួយ Gael Monfils នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Qatar Open

កីឡាករ​រុស្ស៊ី Andrey Rublev បាន​យកឈ្នះ​កីឡាករ Guido Pella ដើម្បី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Qatar Open ជា​កន្លែង​ដែល​គាត់​នឹងត្រូវ​ជួប​ជាមួយ​កីឡាករ Gael Monfils ក្រោយ​ពេលដែល​កីឡាករ​លំដាប់ថ្នាក់​កំពូល Dominic Thiem ដកខ្លួន​ពី​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​កីឡាករ​បារាំង​ម្នាក់នេះ ដោយសារតែ​ឈឺ​។

កីឡាករ Rublev ដែល​បាន​បំបាក់​កីឡាករ Fernando Verdasco និង​កីឡាករ Borna Coric នៅ​ជុំ​មុនៗ​នោះ បាន​ងើប​ពី​បរាជ័យ ដើម្បី​រកបាន​ជ័យជំនះ​ក្នុង​លទ្ធផល​ពិន្ទុ​6-2 4-6 7-6(2) នៅ​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ជាមួយនឹង​គូប្រកួត​អា​ហ្ស​ង់​ទីន Guido Pella​។

ដោយឡែក កីឡាករ​លំដាប់​ថ្នា​ក់លេ​ខ​៥​ពិភពលោក Thiem បន្ត​នៅ​ជា​កីឡាករ​កំពូល​ម្នាក់​គត់​ក្នុង​ការដណ្តើម​ជើងឯក​បើករ​ដួ​វ​កាល​មួយ​នេះ ប៉ុន្តែ​គាត់​បែរជា​ដកខ្លួន​ទៅវិញ​ពី​ការប្រកួត កាលពី​ថ្ងៃ​សុក្រ​។

កីឡាករ​អូស្ត្រាលី​ម្នាក់នេះ បាន​និយាយ​នៅលើ Facebook របស់លោក​ថា លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ហើយ​គ្មាន​ឱកាស​អាចជា​សះស្បើយ​ទាន់ពេល​ប្រកួត​នោះទេ​។ ពិតណាស់ថា លោក​ខកចិត្ត ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក​មាននូវ​ការចាប់ផ្តើម​ដ៏​រឹងមាំ​មួយ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។

លោក​បន្ត​ថា បច្ចុប្បន្ន​លោក​ផ្តោត​សំខាន់​ម្យ៉ាង​គត់​លើ​ការប្រកួត​នៅ​ទីក្រុង Melbourne ហើយ​និង​មាន​សមត្ថភាព​សមសួន​សម្រាប់​ព្រឹ​ត្តិ​ការណ៍​Grand Slam​លើកដំបូង​ប្រចាំ​ឆ្នាំនេះ​៕