ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ​ជិះ​គាវ​ទឹកកក​រុស្ស៊ី​ដែលជា​ប់​បំរាម​នៅ​កីឡា​អូឡាំពិក​អាច​លេង​បាន​នៅ World Cup

​កីឡាករ​ជិះ​គាវ​ទឹក​កក​រុស្ស៊ី​៧​នាក់​ ដែល​ត្រូវ​បាន​គេ​បំរាម​អស់​មួយ​ជីវិត​ដោយ​គណៈកម្មាធិការ កីឡា​អូឡាំពិក​អន្តរជាតិ ក្រោយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ប្រើប្រាស់​គ្រឿងញៀន​គាំទ្រ​ដោយ​រដ្ឋ​នោះ កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ត្រូវបាន​គេ​ផ្តល់​ភាព​ស្អាតស្អំ​ក្នុង​ការវិល​ត្រឡប់មក​កាន់ការ​ប្រកួត World Cup ប៉ុន្តែ​មិនមែនជា​ការប្រកួត Winter Olympics នោះទេ​។

តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា​(CAS) បាន​និយាយថា ពួកគេ​គ្មាន​យុត្ថាធិការ​ក្នុង​ការ​សម្រេច​លើ​បណ្តឹង​ឧទ្ធរណ៍​ដោយ​សហព័ន្ធ International Bobsleigh and Skeleton Federation (IBSF) នោះទេ ដែល​បាន​ស្វែង​ការ​ព្យួរ​ឈ្មោះ​បណ្តោះអាសន្ន​លើ​អត្ត​ព​លិ​ក​ម្នាក់​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​៧​នាក់​ខាងលើនេះ​។

កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ក្រុម​អត្ត​ព​លិ​ក​រុស្ស៊ី​៧​នាក់ ដែល​រួមទាំង​កីឡាករ Alexander Tretiakov ម្ចាស់​មេដាយមាស​នៅ​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡា​ម​ពិ​ក​ឆ្នាំ​២០១៤ និង​ម្ចាស់​មេដាយសំរិទ្ធិ​ជិះ​គាវ​ទឹកកក Elena Nikitina ត្រូវបាន​គេ​ដកហូត​មេដាយ​ពី​ការប្រកួត Sochi Games ។

សហព័ន្ធ IBSF បានដាក់​បំរាម​ក្រុម​អត្ត​ព​លិ​ក មុនពេល​គណៈ​ប្រើប្រាស់​គ្រឿងញៀន​ផ្ទាល់​របស់​អង្គភាព​មួយ​នេះ លើក​ការព្យួរ​ឈ្មោះ​បណ្តោះអាសន្ន​កាលពី​ដើមខែ​ធ្នូ​។

បន្ទាប់មក ក្រុមមន្ត្រី IBSF បាន​លើក​ករណី​មួយ​នេះ​ទៅកាន់​តុលាការ CAS ដើម្បី​ដកចេញ​បំរាម​មួយ​នេះ គឺជា​មធ្យោបាយ​ដោះស្រាយ​មួយ​ដែល​ត្រូវបាន​គេ​ច្រានចោល​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។​

បច្ចុប្បន្ន ក្រុម​អត្ត​ព​លិ​ក​ទាំង​៧​នាក់​នេះ នឹង​អាច​ចូលរួម​ព្រឹ​ត្ត​ការណ៍ World Cup ប៉ុន្តែ​នៅ​ត្រូវបាន​គេ​ហាមប្រាម​ពី​ការប្រកួត Winter Olympics in Pyeongchang នា​ខែក្រោយ​ដដែល​៕