ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Real Madrid​ឈ្នះ ខណៈដែល​ក្រុម Barcelona​បាន​ត្រឹម​ស្មើ​នៅ​វគ្គ​១៦​ចុងក្រោយ Copa Del Rey

ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​២​លើក​បាន​ជួយ​ឲ្យ​ក្រុម Real Madrid​រកបាន​ជ័យជំនះ​ដោយ​ងាយស្រួល​៣-០​នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ Copa Del Rey លើ​ក្រុមសិស្ស​ប្អូន Numancia​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ខណៈដែល​ក្រុម Barcelona​បាន​ត្រឹម​ស្មើ​១-១​ប៉ុណ្ណោះ ក្រោយ​ពេលដែល​ក្រុម​ក្តោប​ក្តាប់​កំពូល​តារាង La Liga​មួយ​នេះ បានអនុញ្ញាត​ឲ្យ​តារាបាល់ទាត់​ពួកគេ​ជាច្រើន​នាក់​សម្រាក​។

កីឡាករ Gareth Bale ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​លេង​លេចធ្លោ​នៅក្នុង​ក្រុម​ដំបូង​របស់ Real Madrid​ក្នុង​ទឹកដី Estadio Los Pajaritos ហើយ​បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​១០​នាទី​មុនពេល​សម្រាក​តង់​ទី​១ ក្រោយ​ពេលដែល​កីឡាករ Lucas Vazques ត្រូវបាន​ទាញ​ឲ្យ​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​ដោយ​កីឡាករ Carlos Gutierrez ។

ពួកគេ​បាន​រស់រាន​ពី​ការភ័យខ្លាច​នៅ​នាទី​៧៦ ពេលដែល​កីឡាករ Inigo Perez ឆក់​បាល់​បាន​ពី​កីឡាករ Marcos Llorente រួច​ស៊ុត​មួយ​ជើង​ពី​ចម្ងាយ​៤០​ម៉ែត្រ ផុត​ក្បាល​អ្នកចាំទី Kiko Cassila ហើយ​បាល់​ហោះ​រំលង​របារ​ទី​តែ​បន្តិច​ប៉ុណ្ណោះ​។

ក្រុម Real Madrid​ បាន​ឈ្នះ​ការប្រកួត​ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ទី​២​រយៈពេល​១​នាទី​ពី​ម៉ោង​បញ្ចប់​ការ​ប្រ​កូត ឈ្នះ​ដោយ​កីឡាករ Vasquez ដដែល ប៉ុន្តែ​លើក​នេះ កីឡាករ​បម្រុង Isco ទេ​ដែលជា​អ្នក​ពេន​មួយ​ជើង​បានសម្រេច ហើយ​កីឡាករ Baroja Mayoral ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ចុងក្រោយ​ជាមួយនឹង​ការ​តែ​តបាល់​បញ្ចូល​ទី​នៅ​រយៈពេល​១​នាទី​ក្រោយមក​។

ក្រៅពី​ដកចេញ​តារា​ខ្សែប្រយុទ្ធ Lionel Messi និង​កីឡាករ Luis Suarez លោក Ernesto Valverde គ្រូបង្វឹក​ក្រុម Barcelona បាន​ដកចេញ​ប្រធាន​ក្រុម Andres Iniesta និង​កីឡាករ​ជាច្រើន​ទៀត ដែល​រួមទាំង​អ្នកចាំទី Ter Stegen ខ្សែការពារ​កណ្តាល Samuel Umtiti និង​ខ្សែបម្រើ Ivan Rakitic ពី​ជម្រើស​១១​នាក់​ដំបូង​របស់លោក​ពេល​ជួប​ជាមួយ​ក្រុម Celta ៕