ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Andrey Rublev ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Qatar Open

កីឡាករ​កំពុង​ឡើង​កូដ Andrey Rublev មកពី​រុស្ស៊ី បាន​ត្រួស​ត្រាយផ្លូវ​របស់គាត់​ឡើងទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Qatar Open កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ជាមួយនឹង​ជ័យជំនះ​ទាំង​២​សិត​ជាមួយ​កីឡាករ Borna Coric ដែល​រកបាន​កៅអី​លេង​របស់ខ្លួន​នៅ​ការប្រកួត Australian Open ក្នុង​ខែ​នេះ​ផងដែរ​។

​កីឡាករ Rublev វ័យ​២០​ឆ្នាំ បានឈ្នះ​ការប្រកួត​ក្នុង​លទ្ធផល​ពិន្ទុ​6-3, 7-5 អំឡុង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នឹង​កីឡាករ​ក្រូ​អាត​ម្នាក់នេះ ដែល​បាន​បំបាក់​កីឡាករ​លេខ​២​ពិភពលោក Pablo Carreno Busta នៅ​ជុំ​ដំបូង​។

កីឡាករ Rublev ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៣៩​ពិភពលោក នឹង​មើលឃើញ​ចំណាត់ថ្នាក់​របស់គាត់​ឡើង​យ៉ាង​ហោច​ណាស់​ក៏​មក​នៅ​លេខ​៣៣​ដែរ ក្រោយ​ការប្រកួត​នៅក្នុង​ទីក្រុង Doha ហើយ​ស្រប​ពេលដែល​បញ្ហា​របួស​កំពុង​ញាំញី​កីឡាករ​កំពូលៗ​ជាច្រើន​នាក់​នោះ គាត់​ត្រូវបាន​គេ​ធានាថា​នឹង​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​កំពូល​ឈានមុខ​គេ​នៅ​ការប្រកួត​ក្នុង​ទីក្រុង Melbourne ដែលជា​ការប្រកួត​ដំបូង​គេ​ប្រចាំ​រដូវ​កាល ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃទី​១៥ ខែមករា​ខាងមុខនេះ​។

កីឡាករ Rublev បាន​និយាយថា វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​សម្រាប់​លោក​ដែល​លោក​ជាប់​ឈ្មោះ​ទៅលេង​នៅ​ការប្រកួត Australian Open ជា​លើកដំបូង​បែបនេះ​។

​សូម​បញ្ជាក់​ថា វា​គឺជា​លើកដំបូង​ហើយ​សម្រាប់​កីឡាករ Rublev ដែល​បាន​ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ US Open កាលពី​ឆ្នាំមុន​នោះ ជាប់​ឈ្មោះ​លេង​នៅ​ការប្រកួត Grand Slam ។
​លោក​នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាករ Guido Pella នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Qatar Open ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684