ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំខាល – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

ឆ្នាំខាល​កើត​ក្នុង​ឆ្នាំ​៖ ២០១០, ១៩៩៨, ១៩៨៦, ១៩៧៤, ១៩៦២

​អាជីព​និង​ការងារ​៖

​លោកអ្នក​ដែល​កើត​ឆ្នាំខាល ត្រូវបាន​គេ​ទស្សន៍ទាយ​ឃើញថា នៅក្នុង​ឆ្នាំ​២០១៨​នេះ អាជីព​ការងារ​របស់លោក​អ្នក គឺ​មិនល្អ​ប៉ុន្មាន​នោះទេ ដោយ​គេ​បាន​ប្រទះឃើញ​ផ្កាយ​គ្រោះ​មួយចំនួន​បានបង្ហាញ​ខ្លួន​។ លោកអ្នក​អាច​ជួបប្រទះ​នូវ​ឩ​ប​សគ្គ​ជាច្រើន នៅក្នុង​ការប្រកបមុខរប​រ ជំនួញ​ផ្សេងៗ​។ ចំណែក​អ្នកធ្វើការ​តាម​ក្រុមហ៊ុន​វិញ គឺអាច​នឹងមាន​ភាពមិន​ស៊ីសង្វាក់​គ្នា ជាមួយ​ក្រុមការងារ ឬ​មានការ​ខ្វែងគំនិត​គ្នាច្រើន​។

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​លុយកាក់ អ្នក​កើត​ឆ្នាំខាល នៅក្នុង​ឆ្នាំ​២០១៨ គឺ​មិនសូវ​កាក់កប​នោះទេ​។ នៅ​ឆ្នាំច នេះ លោកអ្នក​គួរតែ​កុំ​ចាយវាយ លុយ​ចំនួន​ច្រើនពេក ព្រោះ​អាច​ទទួលរង​នូវ​ការខាតបង់ ហួស​ពី​ការ​ស្មាន​។ ជាពិសេស អ្នក​បណ្ដាក់ទុន ចូរ​គិតពិចារណា​ឲ្យ​បានច្បាស់លាស់ ចៀស​វាស​ចាញ់បោក​គេ រឺ​បាត់បង់​ទ្រព្យសម្បត្តិ ដោយ​យថាហេតុ​ណាមួយ​។

​សុខភាព​៖

​នៅក្នុង​ឆ្នាំ​២០១៨ សុខភាព​របស់លោក​អ្នក​ដែល​កើត​ឆ្នាំ​ខ្លា គឺ​ល្អ ពុំ​សូវ​មាន​រោគ​មក​បៀតបៀន​ទេ បើ​មាន​ក៏​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​វិញ​ដែរ​។​

​ស្នេហា​៖

​ជីវិត​ស្នេហា​របស់​អ្នក​កើត​ឆ្នាំខាល នៅក្នុង​ឆ្នាំច ក៏​មិនជា​ល្អ​ដែរ​។ ចំពោះ​អ្នកមាន​គូស្នេហ៍ រឺ​គ្រួសារ ប្រសិនបើ​មានទំនាស់​ជាមួយ​ដៃគូ ចូរ​ប្រុងប្រយ័ត្ន​រាល់​ទង្វើរ​របស់ខ្លួន​ប​ន្តិ​ច ដូចជា​ពាក្យសំដី កាយវិការ ត្រូវ​ចេះ​ថយ​ម្នា​ក់មួយ​ជំហាន ដើម្បី​ចៀសវាង បង្ក​ឲ្យ​មានរឿង​ធំ​កើតឡើង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684