ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ុំ​ ចំរើន​ ចាញ់ Super Chhai ,​ចាន់​ ប៊ុន​ហឿន ​ចាញ់ Phat Chhayaphum នៅ​សង្វៀន​ SEA-TV

​អ៊ុំ ចំរើន អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា នៃ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ចាញ់ Super Chhai ជើងខ្លាំង​របស់​ប្រទេស​ថៃ ដោយ​ពិន្ទុ ​ក្នុងការ​ប្រកួត​គ្នា ៥​ទឹក​ពេញ​នោះ ។ ចៅក្រម​ទាំង​៥​រូប បានផ្តល់​ពិន្ទុ​អោយ Super Chhai ឈ្នះ​អ៊ុំ ចំរើន ទាំង​៥​រូប គឺ​៥​សូន្យ​តែម្តង ។

​ចំរើន ធ្លាប់​ឈ្នះ Super Chhai ចំនួន​ពីរលើក​រួចមកហើយ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​ទម្ងន់​៦៧​គីឡូក្រាម នៅ​TV5 កាលពី​ឆ្នាំ​២០១៦ ហើយ​គេ​ក៏​ធ្លាប់​វាយ​ចាញ់ Super Chhai ក្នុង​ទឹក​ទី​៤ វិញ កាលពី​ថ្ងៃទី​០៥​ ឧសភា ​២០១៧ ​ដែរ ប៉ុន្តែ​ពេលនេះ​បាន​ចាញ់ Super Chhai ទៀត​។​ដូច្នេះ ពីរ​នាក់​នេះ ជួបគ្នា​៤​លើក​វាយ​ឈ្នះ​និង​ចាញ់​ពីរលើក​ម្នាក់​ដូចគ្នា ។​ពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម​។

​ចំពោះ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែល​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ​ឈ្មោះ ​Phat Chhayak Phum វិញ​នោះ ក៏​វាយ​ចាញ់​ថៃ​ដែរ ។ ប៊ុន​ហឿន ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ដោយសារ​ត្រូវ​កណ្តាប់ដៃ​របស់​Phat Chhayak Phum ចំ​គល់​ថ្គាម បណ្តាលអោយ​ដួល​លែង​ក្រោក​រួច​តែម្តង​។

​សូមបញ្ជាក់ថា កាលពី​ជួបគ្នា​លើក​មុន ២៥ វិច្ឆិកា​២០១៧ ចាន់ ប៊ុន​ហឿន បាន​វាយ​ឈ្នះ Phat Chhayak Phum ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ តែ​លើក​នេះ ​Chhayak Phum ឈ្នះ​ទាំង​ការ​ទាំង​ដើម ដោយ​វាយ​ចាន់ ប៊ុន​ហឿន​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣។

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ទី ព​ន្លែ​ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័
យ​ខេត្តសៀមរាប ដែល​ឡើង​សងសឹក​ជាមួយ​ជើងចាស់ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​នោះ បាន​បរាជ័យ ​ឆាយ ម៉េ​ត អ្នក​ប្រដាល់​ក្លិប​សំរោងកោង​ខេត្តបាត់ដំបង ដោយ​ពិន្ទុ​ដែរ ក្នុង​ការជួប​ជម្រះបញ្ជី​គ្នា​នោះ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ។​

•​​វេ​ង សុ​ភ័​ក្រ ឈ្នះ​ថៃ​ដោយ​ពិន្ទុ ឯ ឈាន ហុង ចាញ់​ថៃ​ក្នុង​ទឹក​៣

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​ Ganzbe rg នៅ ​SEA-TV កាលពី​យប់​ថ្ងៃទី​០៦​មករា​២០១៨​នោះ ម្នាក់​ឈ្នះ ម្នាក់​ចាញ់ ។ ក្នុងនោះ វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ គេ​ប្រកួត​អ្នក​ប្រដាល់​ថៃ​ Phat Chhayden ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។

​ ​Phat Chhayden ត្រូវ​អាជ្ញាកណ្តាល​ព្រមាន​អោយ​វ៉ៃ​អស់ពី​សមត្ថភាព ។ នៅក្នុង​ទឹក​ទី​៤ Phat Chhayden ត្រូវ វេ​ង សុ​ភ័​ក្រ ចាប់​អុក​នឹង​ជង្គង់​ពេញៗ​ប៉ុន្មាន​ជង្គង់ រហូតដល់​ស្រុត​ដួល ត្រូវ​អាជ្ញាកណ្តាល​រាប់​៨ តែ​បន្ទាប់មក​គេ​បន្ត​ការប្រកួត​ទៀត រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​វេ​ង សុ​ភ័​ក្រ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

​ឈាន ហុង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Lim Phat ក្នុង​ទឹក​ទី​៣ ។ តាមពិត ឈាន ហុង ត្រូវ​គ្រូពេទ្យ​ប្រចាំ​សង្វៀន​បញ្ឈប់​លែង​ឲ្យ​ប្រកួត​ដោយសារ​គេ​មាន​របួស​លើ​ខ្នងជើង​ខាងឆ្វេង ដោយ​ដាច់រយះ​ចេញឈាម​មិន​ដាច់​មិនដឹងថា​ត្រូវ​នឹង​អ្វី​ឬ​របួស​ចាស់​នោះទេ ដែល​ធ្វើអោយ​អាជ្ញាកណ្តាល​និង​គ្រូពេទ្យ​សម្រេច​បញ្ឈប់​លែងអោយ​ប្រកួត​តែម្តង ។ អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

​ចំពោះ​អ្នក​ប្រដាល់ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រកួត​ចាញ់​សោម វិឆ័យ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ។ ពួកគេ​ទាំងពីរ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ឯ អ្នក​ប្រដាល់​រិ​ទ្ធ ប្រាក់​ប៊ិន ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ ម៉ន ភិរម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៥៤​គីឡូក្រាម ៕

•​​មឿ​ន​ សុខ​ហ៊ុ​ច ឈ្នះ Sang Yuot ,​ខាំ ខ្លា​នាង ចាញ់ ​Kiev Ba

​នៅក្នុង​កម្មវិធី​ប្រដាល់ ​Carabao លើស​ង្វៀន​SEA-TV កាលពី​រសៀល​ថ្ងៃទី​០៦ មករា ២០១៨ មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ Sang Yuot ដោយ​ពិន្ទុ​ក្នុងការ​ប្រកួត​គ្នា​ទម្ងន់​៦៥​គីឡូក្រាម។​ Sang Yuot គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។ មឿ​ន សុខ​ហ៊ុ​ច ឈ្នះ Sang Yuoth មិនជា​ដាច់​នោះទេ ព្រោះ Sang Yuot ល្អ​ដែរ គ្រាន់តែ​វាយ​ខុស​គោលដៅ​ច្រើន និង វាយ​ចេញ​យឺត​ជាង​សុខ​ហ៊ុ​ច តែប៉ុណ្ណោះ។

​ចំណែក ខាំ ខ្លា​នាង អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក គេ​ជួប​សំណាងអាក្រក់ ត្រូវ​អ្នក​ប្រដាល់​ថៃ Kiev Ba ទាត់​អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។
​ខាំ ខ្លា​នាង ប្រកួត​ដំបូង គេ​វាយ​ប្តូរ​កែង​ជាមួយ Kiev Ba តែ​មិនអាច​ផ្តួល​ថៃ​រូបនេះ​បាន ។ បន្ទាប់មក​គេ​ក៏​ទាត់​ប្តូរ​ជាមួយ Kiev Ba ទៀត ប៉ុន្តែ​លើក​នេះ​ខ្លា​នាង​ជួប​សំណាងអាក្រក់ ត្រូវ Kiev Ba ទាត់​អោយ​សន្លប់​ក្រោក​លែងរួច ។


សម្រាប់​ការប្រកួត​រវាង​ខ្មែរ​និង​ខ្មែរ​វិញ គឿ​ម សុវណ្ណ​នឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ពោធិសាត់ ប្រកួត​ចាញ់ កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ដោយ​ពិន្ទុ ហើយ​ហុន ឈុន​ហេង អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ឈ្នះ សយ សុខ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114