ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំរោង – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

ឆ្នាំរោង​កើត​ក្នុង​ឆ្នាំ​៖ ២០១២, ២០០០, ១៩៨៨, ១៩៧៦, ១៩៦៤, ១៩៥២

​អាជីព​និង​ការងារ​៖

​ចំពោះ​អាជីព​និង​ការងារ នៅក្នុង​ឆ្នាំ​២០១៨​នេះ លោកអ្នក​ដែល​កើត​ឆ្នាំរោង គឺ “​ធ្លាក់ចុះ​”​។ លោកអ្នក​អាច​នឹង​ជួបប្រទះ នូវ​រឿង​អាក្រក់​ច្រើនជាង​រឿង​ល្អ​។ ប៉ុន្តែ​មិន​ថ្វី​នោះទេ លោកអ្នក​អាចនឹងទទួល​បាន ជំនួយ​ពី​អ្នក​ជុំវិញខ្លួន ហើយ​ប្រសិនបើ​លោកអ្នក​ធ្វើ​អ្វី ត្រូវ​ឆ្លងកាត់​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់ និង​យកចិត្តទុកដាក់ ព្រោះ​វា​អាច​បង្វែរ​រឿង​អាក្រក់ ឲ្យ​ទៅ​ល្អ​វិញ​បាន​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ ទ្រព្យសម្បត្តិ​លុយកាក់ របស់​អ្នក​កើត​ឆ្នាំរោង ក៏​មិនល្អ​ដែរ​។ នៅក្នុង​ឆ្នាំច នេះ លោកអ្នក​អាចនឹងទទួល​ការខាតបង់​ច្រើន ដោយសារ​ប្រការ​ផ្សេងៗ ដូចជា​ការបណ្ដាក់ទុន រកស៊ី​សហការ​ជាមួយ​អ្នកដទៃ រឺ​ចំណាយ​ទៅលើ​អ្វីមួយ​ជាដើម​។ ម្យ៉ាងទៀត លោកអ្នក​គួរតែ​កុំ​ជឿទុកចិត្ត​គេ ឆាប់រហ័ស​ពេក ហើយក៏​កុំ​លោភលន់ និង​កុំ​ដោយសារតែ​ឃើញ​ប្រាក់​បន្តិចបន្តួច ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ធំ​។​

​សុខភាព​៖

សុខភាព​របស់លោក​អ្នក​កើត​ឆ្នាំរោង នៅ​ឆ្នាំ​២០១៨​នេះ គឺ​ពុំសូវល្អ​ទេ​។ ប្រសិនបើ​មាន​ជម្ងឺ​អ្វី ដែល​យល់ថា​ធ្ងន់ធ្ងរ គួរ​ប្រញាប់​ទៅ​ពិភាក្សារ ជាមួយ​គ្រូពេទ្យ​។ មួយវិញទៀត ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​បង្ក​ឲ្យ​លោកអ្នក មានការ​តានតឹង​អារម្មណ៍ ធុញថប់​យ៉ាង​ងាយ​បំផុត​។​

​ស្នេហា​៖

​បើ​ក្រឡេក​មក​មើល រឿង​ស្នេហា​របស់​អ្នក​កើត​ឆ្នាំរោង​វិញ គឺ​បង្គួរ ។ ចំពោះ​អ្នកមាន​គូ ហើយ​ចង់​រៀបការ គឺអាច​រៀបចំ​កម្មវិធី​មង្គល​របស់ខ្លួន ក្នុង​ឆ្នាំ​ចនេះ ហើយ​ចំពោះ​អ្នក​ដែល​រៀបការ​ហើយ គឺមាន​សង្ឃឹម​ទទួលបាន​បុត្រ​ធីតា​។ ចំពោះ​អ្នក​ខ្លួន​មួយ​វិញ ក៏មាន​សង្ឃឹមថា​នឹងមាន​គូ​នឹង​គេ​ដែរ ប៉ុន្តែ​ត្រូវ​គិត​មើល​ឲ្យ​បានល្អ ចៀសវាង​ត្រូវគេ​បោកប្រាស់ ចំណាយពេល​ឥតប្រយោជន៍​៕