ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំម្សាញ់ – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

ឆ្នាំម្សាញ់​កើត​ក្នុង​ឆ្នាំ​៖ ២០១៣, ២០០១, ១៩៨៩, ១៩៧៧, ១៩៦៥, ១៩៥៣

​អាជីព​និង​ការងារ​៖

​ក្នុង​ឆ្នាំ​២០១៨ អាជីព​និង​ការងារ របស់​អ្នក​ដែល​កើត​ឆ្នាំម្សាញ់ គឺ​មិនល្អ​ទេ​។ លោកអ្នក​ត្រូវបាន​ទស្សន៍ទាយ​ឃើញថា មានការ​រារាំង​ច្រើន និង​អាច​រង​ការខាតបង់ ដោយសារតែ​ប្រការ​ណាមួយ​។ ដូច្នេះហើយ ចូរ​លោកអ្នក​កើត​ឆ្នាំម្សាញ់ បន្ថែម​ការ​ប្រុង​យ័​ត្ន គិត​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​សម្រេចចិត្ត​ប្រកប​របរ​ផ្សេងៗ​។ ចំពោះ​អ្នកធ្វើការ​នៅ​ស្ថាប័ន​នានា គឺអាច​មាន​ទំ​ទាស់​ពាក្យសំដី ជាមួយ​ក្រុមការងារ​ប​ន្តិ​ច​បន្តួច​ដែរ​។

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់​របស់​អ្នក​ដែល​កើត​ឆ្នាំម្សាញ់ ក៏​មិនល្អ​ដែរ​។ នៅក្នុង​ឆ្នាំច​ខាងមុខនេះ លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ត្រូវ​ចេះ​សន្សំសំចៃ ហើយ​ត្រូវ​គិត​ឲ្យ​ច្បាស់លាស់ មុនពេល​ចំណាយ​ទៅលើ​អ្វីមួយ​។​

​សុខភាព​៖

​សុខភាព​របស់​អ្នក​ដែល​កើត​ឆ្នាំម្សាញ់ ក៏​មិនសូវ​ល្អ​ប៉ុន្មាន​ដែរ គឺ​ងាយស្រួល​នឹងត្រូវ​ជម្ងឺ​ចូលមក​បៀតបៀន ដូចនេះ​លោកអ្នក​ត្រូវ​ថែទាំ​សុខភាព របស់ខ្លួន​ឲ្យ​បានល្អ​។ អ្វីដែល​គួរ​ចៀសវាង​ខ្លាំងជាងគេ គឺ​ការបរិភោគ​អាហារ​ណា ដែល​មិនល្អ​ចំពោះ​សុខភាព​។​

​ស្នេហា​៖

​ចំពោះ​វិថី​ស្នេហា​របស់​អ្នក​ដែល​កើត​ឆ្នាំម្សាញ់ គឺ​ល្អ​។ ចំពោះ​លោកអ្នក ដែល​ចង់​មាន​គូ​នឹង​គេ គឺមាន​សង្ឃឹម​ច្រើន​នៅក្នុង​ឆ្នាំច​ខាងមុខនេះ ដូចនេះ​ពេល​ឱកាស​បានមក​ដល់ គួរតែ​សារភាព​ប្រាប់​ភាគី​ម្ខាង​ទៀត​ទៅ ចៀសវាង​ខកខាន​បាន​ទៅ​អ្នកផ្សេង​។ ចំណែកឯ​អ្នកមាន​គូ គឺអាច​ពិចារណា​រឿង​បង្កើត​គ្រួសារ​មួយ​បាន ហើយ​ចំពោះ​អ្នក​រៀបការ​រួច ភាគរយ​នៃ​ការសង្ឃឹម​មាន​បុត្រ​បុត្រី ក៏មាន​ច្រើន​ដែរ​៕