ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំមមី – ជោគជតារាសី និង​ហោរាសាស្ត្រ​ ក្នុង​ឆ្នាំ ២០១៨

ឆ្នាំមមី កើត​ក្នុង​ឆ្នាំ​៖ ២០១៤, ២០០២, ១៩៩០, ១៩៧៨, ១៩៦៦, ១៩៥៤

​អាជីព​និង​ការងារ​៖

​តាម​ការ​ទស្សន៍ទាយ​បាន​ឲ្យ​ដឹងថា អាជីព​និង​ការងារ​របស់លោក​អ្នក​កើត​ក្នុង​ឆ្នាំមមី គឺ​ពិតជា​ល្អប្រសើរ​ណាស់ ព្រោះ​មាន​ផ្កាយ​សំណាង​ជាច្រើន បាន​ប្រមូល​ផ្ដុំគ្នា ជួយ​ធ្វើ​ឲ្យ​ការងារ​និង​មុខរបរ របស់លោក​អ្នកទទួល​បាន​ជោគជ័យ និង​រីកចំរើន​។ ចំពោះ​អ្នកធ្វើការ គឺអាច​នឹង​ឡើង​តំណែង នៅ​ឆ្នាំ​ចនេះ ហើយ​ទំនាក់ទំនង​ជាមួយ ក្រុមការងារ​ក៏​ល្អ​ដែរ​។ រីឯ​អ្នករកស៊ី​វិញ គឺអាច​បង្កើត​មុខរបរ​បន្ថែម និង​បណ្ដាក់ទុន​បាន​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ទ្រព្យសម្បត្តិ​លុយកាក់ របស់លោក​អ្នក​កើត​ឆ្នាំមមី ក៏​ល្អ​ប្រពៃ​ណាស់ គឺ​ទ្រព្យ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ បណ្ដាក់ទុន គឺ​ប្រាកដជា​ចំណេញ និង​ត្រូវប៉ាន់​តែម្ដង​។ យ៉ាងណាមិញ កុំ​ព្រោះតែ​ទទួលបាន​ផលចំណេញ​ច្រើន ចាយវាយ​មិន​ប្រណី ប្រយ័ត្ន​អស់​ដោយ​មិនដឹង​ខ្លួន​។ យ៉ាងណាមិញ ឆ្នាំនេះ​គួរតែ​កុំ​ខ្ចីប្រាក់​ពី​អ្នកដទៃ​ឲ្យ​សោះ ចៀសវាង​មានការ​ខាតបង់​។​

​សុខភាព​៖

​ចំពោះ​សុខភាព​របស់​អ្នក​កើត​ឆ្នាំមមី គឺ​ពុំសូវល្អ​នោះទេ ជួន​ល្អ ជួន​អាក្រក់ ដូចនេះ​ត្រូវ​ប្រយ័ត្ន​ពី​សុខភាព​ឲ្យ​មែនទែន​។ ប្រសិនបើ​កើតមាន​ជម្ងឺ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ជាពិសេស​លោកអ្នក ដែលមាន​វ័យ​ចំណាស់​។​

​ស្នេហា​៖

​ចំពោះ​មាគ៌ា​ស្នេហ៍ របស់លោក​អ្នក​ដែល​កើត​ឆ្នាំមមី គឺ​ល្អ​ណាស់ គ្មាន​ទំនាស់​ទាស់សំដី​គ្នា​នោះទេ ហើយ​បើសិនជា​លោកអ្នក ដែល​កើត​ឆ្នាំមមី​ណា ដែល​មិនទាន់មាន​គូ គឺ​នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខ អាចមាន​សង្ឃឹម មាន​គូ​នឹង​គេ​ហើយ​។

​សិក្សា​៖

​លទ្ធផល​សិក្សា​របស់​អ្នក​កើត​ឆ្នាំមមី ក៏​ល្អ​ដែរ គឺ​នឹងមាន​ភាព​រីកចម្រើន​ជា​លំដាប់ និង​ទទួលបាន​ជោគជ័យ និង​លទ្ធផល​ល្អជា​បន្តបន្ទាប់​។ ប៉ុន្តែ លោកអ្នក​ដែល​កើត​ឆ្នាំមមី នៅពេល​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ថ្នាក់ រឺ​ជាមួយ​អ្នកដទៃ គប្បី​ត្រូវ​ប្រុងប្រយ័ត្ន​ពាក្យសំដី​បន្តិច ជៀសវាង មាន​បញ្ហា​កើតឡើង​។​