ព័ត៍មានទាន់​ហេតុការណ៏
Search

​ឆ្នាំមមែ – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៨

ឆ្នាំមមែ កើត​ក្នុង​ឆ្នាំ​៖ ២០១៥, ២០០៣, ១៩៩១, ១៩៧៩, ១៩៦៧, ១៩៥៥, ១៩៤៣

​អាជីព​និង​ការងារ​៖

​អាជីព​ការងារ របស់លោក​អ្នក​កើត​ឆ្នាំមមែ នៅក្នុង​ឆ្នាំ​២០១៨​នេះ គឺអាច​និយាយបានថា ល្អ​។ នៅក្នុង​អាជីព​និង​ការងារ​របស់លោក​អ្នក គឺ​ពុំ​សូវ​ជួបប្រទះ រឿង​មិនល្អ​នោះទេ ហើយ​សេចក្តីសង្ឃឹម​ឡើង​ឋានៈ ក៏មាន​ច្រើន​ដែរ​។ ដូចនេះ ចូរ​លោកអ្នក​ខិតខំ​ធ្វើការ​បន្តិច ទោះបី​ហត់​បន្តិច​ក៏​សាក​សម​ដែរ ចៀសវាង​ឱកាស​កន្លងផុត ទៅដោយ​ឥតប្រយោជន៍​។​

​ទ្រព្យសម្បត្តិ​លុយកាក់​៖

​ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់ របស់លោក​អ្នក​កើត​ឆ្នាំមមែ ពុំសូវល្អ​ទេ ត្រូវ​ប្រុងប្រយ័ត្ន មុននឹង​ចង់​ចំណាញ​ទៅលើ​អ្វីមួយ ត្រូវតែ​ឆ្លងកាត់​ការគិត​ឲ្យ​បាន​ល្អិតល្អន់ ចៀសវាង​ទទួលរង​ថ្ម​បាក់ ខាតបង់​ពេលវេលា​និង​លុយកាក់​។ មួយវិញទៀត កុំ​លោភលន់​ឲ្យ​សោះ​។​

​សុខភាព​៖

​សុខភាព​របស់លោក​អ្នក​កើត​ឆ្នាំមមែ គឺ​ល្អ​បង្គួរ​។ ជម្ងឺ​ភាគច្រើន​គឺ ផ្តាសាយ​, គ្រុនក្តៅ​បន្តិចបន្តួច​ប៉ុណ្ណោះ គ្មានអ្វី​ធំដុំ​នោះទេ​។​

​ស្នេហា​៖

ស្នេហា​របស់លោក​អ្នក​កើត​ឆ្នាំមមែ មិនសូវ​ល្អ​នោះទេ គឺអាច​នឹង​កើតមាន​ជម្លោះ ជាមួយ​ភាគី​ម្ខាង​ទៀត​។ ដូចនេះ លោកអ្នក​ត្រូវ​គប្បី កុំ​ការប្រើ​ពាក្យសំដី​មិន​សមរម្យ និង​អំពើ​ហឹ​ង្សា ជៀសវាង​ធ្វើ​ឲ្យ​ចំណងស្នេហា​ប្រេះឆា ដោយសារ​ការ​ច្រឡោត​តោ​ត​ទោង មួយពេល​៕