ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ ​កម្ពុជា-​ចិន​ នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១៩

ភ្នំពេញ​ ៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១១ ​ខែ​មករា ឆ្នាំ​២០១៨​នេះ ក្រៅពី​ជំនួប​ពិភាក្សា​ផ្លូវការ​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ នឹង​មាន​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១៩​ ក្រោម​អធិបតីភាព​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ឯកសារ​ ដែល​ត្រូវ​ចុះ​ហត្ថលេខា​រួមមាន ​៖​
១. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការ​លើកកម្ពស់​បន្ថែ​មការអភិវឌ្ឍ​​មជ្ឈមណ្ឌល ផ្ទេរ​បច្ចេកវិទ្យា​កម្ពុជា​ចិន ។​
២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា សម្រាប់​កិច្ចការ​ប្រតិបត្តិការ​លើ​ការលើកកម្ពស់​គុណភាព​ផលិតផល​។​
៣. កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​។​
៤ លិខិត​ប្ដូរ​សារ​ស្ដីពី​គម្រោង​ជួសជុល រាជវាំង​នៅ​អង្គរ ។​
៥. លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់ជូន បរិក្ខារ​មួយកញ្ចប់​។​
៦.​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​គម្រោង​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះដូង​នៅ​កម្ពុជា។​
៧. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការរៀបចំ​ផែនការ​រួម លើ​ការ​អភិវឌ្ឍ​កសិកម្ម​ទំនើប​នៅ​កម្ពុជា​។
៨. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អង្គការ​ស្រាវជ្រាវ​ដំណាំ​ស្រូវ​។
៩. កិច្ចព្រមព្រៀង​ស្ដីពី​ការអនុវត្ត​គម្រោង​ការ​បង្កើត​មជ្ឈមណ្ឌល បង្កាត់​និង​អភិរក្ស​ពូជ​ឈើ​មានតម្លៃ​ខ្ពស់​នៅ​កម្ពុជា។​
១០. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​សាងសង់​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ដំណាក់កាល​ទី ២។
១១. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ពង្រីក ​និង​លើក​កម្រិត ផ្លូវជាតិ​លេខ​៣​(​ចោមចៅ បែក​គូស ក្រុង​កំពត)។
១២. អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទៅវិញទៅមក។​
១៣. កិច្ចព្រមព្រៀង​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ខេត្ត​ព្រះសីហនុ​។​
១៤. កិច្ចព្រមព្រៀង ស្ដីពី​វិស័យ​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​
១៥. អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​ពាណិជ្ជកម្ម​អង្ករ​។
១៦. កិច្ចសន្យា​សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី 500 kv ជា​ឆ្អឹងខ្នង​សម្រាប់​បណ្ដាញ​ជាតិ និង​ភ្ជាប់​អនុ​តំបន់។
១៧. កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​​​ហិរញ្ញប្បទាន សម្រាប់​គម្រោង​អាកាសយានដ្ឋាន ភ្នំពេញ​ថ្មី ប្រទេស​កម្ពុជា​។​
១៨. កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ ស្ដីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប តេ​ជោ១។
១៩. កិច្ចព្រមព្រៀង​ស្ដីពី​គម្រោង​វិនិយោគ លើ​ការសាងសង់​និង​ប្រតិបត្តិការ​កំពង់ផែ​ស្ទឹងហាវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684