ព័ត៍មានទាន់​ហេតុការណ៏
Search

YouTube កាត់ផ្តាច់​តារា​អ៊ីនធឺណិត Logan Paul ចេញពី​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​វីដេអូ​ជនរងគ្រោះ​ធ្វើអត្តឃាត​នៅ​ប្រទេស​ជប៉ុន

YouTube កាលពី​ថ្ងៃ​ពុធ​បាន​ផ្តន្ទាទោស​តារា​មួយរូប​របស់​អាមេរិក​គឺ​លោក Logan Paul ទាក់ទង​នឹង​វីដេអូ​ដែល​បង្ហាញ​ពី​ជនរងគ្រោះ​ធ្វើអត្តឃាត​នៅក្នុង​ព្រៃ​ក្បែរ​ភ្នំ Mount Fuji ដោយ​កាត់បន្ថយ​គម្រោង​ចំនួន​ពីរ និង​ទម្លាក់​ការផ្សាយពាណិជ្ជកម្ម​រប​ស់​គាត់។

វីដេអូ​នោះ​បង្ហាញ​ពី​បុរស​អាយុ ២២ ឆ្នាំ​រូប​នេះ​បាន​រក​ឃើញ​សាកសព​មួយ​នៅ​ក្នុង​ព្រៃ Aokigahara ដែលជា​ព្រៃឈើ​ក្រាស់​នៅឯ​ជើងភ្នំ​ដែល​គេ​ស្គាល់​ថា​ជា “​ព្រៃឈើ​អត្តឃាត​ជប៉ុន​” នៅក្នុង​ប្រទេសមួយ​ដែល​បាន​តស៊ូ​ប្រឆាំង​យូរអង្វែង​ជាមួយនឹង​អត្រា​នៃ​ការធ្វើអត្តឃាត​ខ្លួនឯង​ខ្ពស់បំផុត​របស់​ប្រទេស​នេះ ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ជ​ប៉ុន​បាន​ផ្ទុះ​កំហឹង​ជុំវិញ​វីដេអូ​ដែល​បង្ហាញ​ពី​បុរស​ម្នាក់​ដែល​បាន​ចងក​សម្លាប់ខ្លួន ។​

​វីដេអូ​នោះ​បង្ហាញ​ពី​លោក Paul សើច និង​និយាយ​កំប្លែង​អំពី​ហេតុការណ៍​នោះ​ក៏​ធ្វើ​ឲ្យ​មាន​កំហឹង​កាន់តែខ្លាំង​ផងដែរ ។​

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វេ​ប​សាយ​ចែករំលែក​វីដេអូ​បានសម្រេច​ចិត្ត​ទម្លាក់​លោក Paul ចេញពី​គម្រោង​នានា​នៅ​កន្លែង​ចុច​ជាវ (Subscription) ពណ៌​ក្រហម លើ YouTube របស់ខ្លួន​ផងដែរ ។​

​ពួកគេ​បានរួម​បញ្ចូល​ទាំង​ខ្សែភាពយន្ត​រឿង “The Thinning” និង​តួឯក​ក្នុង​រឿង “Foursome” ផងដែរ ៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684