ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វែង សុជាតា ព្រមាន​បុគ្គល​ដែល​ជំពាក់​ប្រាក់​ឲ្យ​ប្រញាប់​សង ​បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​បកស្បែក​មុខ

​ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​អ្នក ស្វែង សុជាតា ព្រោះតែ​អត់​ទ្រាំលែងបាន​ក៏​ចេញមុខ​ព្រមាន​ធ្ងន់ៗ​លើបុគ្គល​ដែល​ជំពាក់​លុយ​ហើយ​ពុំបាន​គោរព​តាម​កិច្ចសន្យា​។ មិនតែប៉ុណ្ណោះ​ នាង​ក៏បាន​ប្រកាសបកស្បែក​មុខ​បុគ្គល​រូបនោះ​បង្ហាញ​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​ទៀតផង​។

​អ្នកនាង ស្វែង សុជាតា បាន​ទម្លាយ​ឲ្យ​ដឹងថា ទឹកមុខ​បែបនេះហើយ​អ្នក​ដែល​ត្រូវ​ខ្ញុំ​ធ្លាប់​ខន្តី​ក៏ប្រហែលជា​ជិត​ដល់ពេល​ហើយ សូម​ជម្រាប​ឱ្យ​ច្បាស់ កុំ​ឃើញ​ខ្លាក្រាប​ថា​ខ្លា​សំពះ​ឱ្យសោះ​ប្រយ័ត្នបកស្បែក​ក្បាល​គ្រប​មុខ ព្រោះ​លុយ​ខ្ញុំ​ពិបាក​រក​ណាស់​កុំ​សូវ​ប្រើល្បិច​ជាង​អ្នក​សម្តែង​កុនពេក។

​តារា​សម្តែង​ចាស់វស្សា​អ្នកនាង ស្វែង សុជាតា បាន​បន្តថា ជំពាក់​លុយ​សងលុយ ជំពាក់​អី​សង​ហ្នឹងចាប់ពី​ថ្ងៃនេះ​តទៅ​ជាមួយ​ខ្ញុំ បើ​ដឹងខ្លួន​ហើយ​ប្រញាប់​ប្រញាល់​សងលុយ​តាម​កិច្ចសន្យា បើ​ដល់ថ្ងៃ​កំណត់​ហើយ​នៅ​ធ្វើ​ព្រងើយ​ទៀត​កុំ​គិតថា​ខ្ញុំ​ទុក​មុខ​ឱ្យ ហើយ​អ្នកឯង​ប្រាកដជា​រកតែ​កន្លែង គេ​រាប់អាន​ក៏​គ្មាន​ផង ​ព្រោះ​ជាន់​ងារ​ជា​មនុស្ស​បោក ពូកែ​ខាង​ធ្វើ​ភ្លើ​។

​អ្នកនាង ស្វែង សុជាតា បាន​បន្ថែមថា មួយទៀត​ជំពាក់​លុយ​គេ​ហើយបែ​រដើរ​សំអុយ​ឈ្មោះ​គេ​ទៀត ចាំមើល​បើ​ធ្វើ​ខុសពី​កិច្ចសន្យា​អ្នកឯង​និង​ខ្ញុំ​រៀបរាប់​ឱ្យ អស់​អំពី​ល្បិច​ពិសពុល​របស់​អ្នកឯង​ដែលធ្វើ​មកលើ​ខ្ញុំ។

​ថ្វីត្បិតតែ​មានការ​ព្រមាន​ធ្ងន់ៗ​យ៉ាងនេះ​ក៏ពិតមែន ​ប៉ុន្តែ​គិត​រហូត​មកទល់ពេលនេះ ​អត្ត​សញ្ញាណ​បុគ្គលដែល​ជំពាក់​លុយ​មិនទាន់​ត្រូវបាន​តារា​ស្រី​អ្នកនាង ស្វែង សុជាតា បញ្ចេញ​ឲ្យ​មហាជនបានដឹង​ ឬ ​ស្គាល់​នៅ​ឡើង​ទេ​ ខណៈ​មាន​ខ្លះ​បាន​ចោទ​សួរថា ​បុគ្គល​រូបនោះ​ជាអ្នកសិល្បៈ​រួម​អាជីព​ជាមួយ ​ឬ​ ត្រឹមតែ​ជា​អ្នក​ក្រៅ​សិល្បៈ​។

​កម្ពុជា​ថ្មី ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​ មិនអាច​ទំនាក់ទំនង​ដើម្បី​សុំ​ការសួរនាំ​បន្ថែម​ពីសំណាក់​តារា​ស្រី​អ្នកនាង ស្វែង សុជាត បាន​នៅឡើយ​ទេ​។ ​ដូច្នេះ​មានតែ​រង់ចាំ​មើល​ទាំងអស់គ្នា ថា​ថ្ងៃ​ខាងមុខ​ទៀត​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​បុគ្គល​រូបនោះ​ពុំ​ព្រម​សងលុយ​នាង​តាម​កិច្ចសន្យានោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684